បង្ក្រាបក្រុមចោរលួចរថយន្តពីភ្នំពេញ ដល់ខេត្តព្រះវិហារ, ចាប់ខ្លួន ២នាក់ និងដកហូតរថយន្តស៊េរីទំនើបមួយគ្រឿង

//s4.kh1.co/97/97f8040dc033f397fe36828d0a15b31b8b5372d9.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

(ព្រះវិហារ)៖ រថយន្តស៊េរីទំនើបមួយគ្រឿង ដែលក្រុមជនសង្ស័យលួចពីរាជធានីភ្នំពេញ ត្រូវបានបង្ក្រាប និងរកឃើញរថយន្តនៅក្នុងចំការចេកមួយកន្លែងភូមិសាស្ត្រអូរផ្តាច់ស្នេហ៍ ចុះពីផ្លូវជាតិ ៣គីឡូម៉ែត្រ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រោយទទួលព័ត៌មានថា មានករណីបាត់រថយន្តពីភ្នំពេញ និងមានការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីលោក ទី សុរិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងនគរបាលរបស់លោកបានសហការគ្នា ដើម្បីតាមស្រាវជ្រាវ រហូតរកឃើញរថយន្ត និងឃាត់បានជនសង្ស័យចំនួន ២នាក់ផងដែរ។

លោកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រថយន្តរបស់ជនរងគ្រោះ ត្រូវបានក្រុមចោរ យកទៅប្លុងចោលក្នុងចំការចេកទីតាំងខាងលើ ហើយកម្លាំងនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រះឃ្លាំង ចុះទៅពិនិត្យជាក់ស្តែង និងបានឃើញរថយន្តប្រាកដមែន។

លោកវរសេនីយ៍ទោ រិទ្ធ សូណា បានទៀតថា បន្ទាប់ពីបានចុះស្រាវជ្រាវស៊ើបអង្កេត ទើបសមត្ថកិច្ចសម្រេចដកហូត រថយន្តម៉ាក Lexus RX-300 សេរី2019 ពាក់ស្លាកលេខភ្នំពេញ2BG-4959 ម៉ូតូកែច្នៃមួយគ្រឿង និងឧបករណ៍ជក់គ្រឿងញៀន ជាមួយនឹងជនសង្ស័យ ២នាក់ផងដែរ។

លោកអធិការនគរបាលស្រុក បានបន្តថា ចំពោះវត្ថុតាងទាំងអស់ខាងលើ សមត្ថកិច្ចបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំចំណាត់ការបន្តទៀត៕

https://s5.kh1.co/__image/w=650,h=488,q=100/13/13eb5f55bce0a7878f3f579b8fbc32e5f9c0141a.jpg
https://s4.kh1.co/__image/w=560,h=1152,q=100/c4/c45666a5c759e4715aedd36d00652394c3966f6f.jpg
https://s5.kh1.co/__image/w=588,h=1280,q=100/ae/aef496a615918084bbf83503bf156323000b8d1c.jpg
https://s4.kh1.co/__image/w=560,h=1152,q=100/f1/f1ce71cb9a8c19785785722911a9fa66a442edbc.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T