ខ្លាំងរិះគន់ទៀតទៅ! Hwasa កាន់តែផ្គើនឡើងឆាកអត់ពាក់អាវក្នុង​ បិទមាត់ពួកHater!

//s5.kh1.co/53/53ebba18ce2ff2217d0fa5c992d976b8a63f12b9.png
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ក្រុមចម្រៀងនារីកំពុងតែមានប្រជាប្រិយភាព Mamamoo បានវិលត្រឡប់មកវិញជាមួយនឹងបទចម្រៀងថ្មី ប្លែកភ្នែកប្លែកអារម្មណ៍ ចំណងជើងថា «Hip»​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងកម្មវិធី Showcase ម្សិលមិញនេះ សមាជិកក្រុមលេចធ្លោម្នាក់ប្រចាំ Mamamoo គឺតារាចម្រៀងស្រីសម្បុរស្រអែមដូចតារាអ៊ឺរ៉ុប Hwasa ក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធទៅនឹងរឿងដែលនាងមិនពាក់អាវក្នុង នៅឯព្រលានយន្តហោះកាលពីថ្មីៗកន្លងទៅនេះ រហូតធ្វើឲ្យមហាជនផ្ទុះការរិះគន់មិនតិចនោះទេ។

ជាក់ស្តែង ទន្ទឹមនឹងនេះផងដែរ Hwasa ក៏បានធ្វើការឆ្លើយតបយ៉ាងខ្លីថា «ខ្ញុំស្លៀកពាក់អ្វីដែលធ្វើឲ្យខ្លួនឯងមានភាពងាយស្រួល»។ ហើយក្រៅពីនេះ យើងតែងសង្កេតឃើញថា តារាចម្រៀងស្រីវ័យ ២៤ឆ្នាំរូបនេះ មិនធ្លាប់ខ្វល់ខ្វាយរាល់ពាក្យសម្តីរបស់ពួក Hater ឡើយ នាងតែងតែបង្ហាញចេញ នូវអ្វីដែលជាខ្លួននាងយ៉ាងពិតប្រាកដទៅកាន់អ្នកគាំទ្ររបស់នាង។

តួយ៉ាង ក៏ដូចជាបទចម្រៀងថ្មី «Hip» នេះផងដែរ Hwasa នៅតែធ្វើអ្វីដែលខ្លួនពេញចិត្តដដែល ពោលគឺនាងបានប្រលែងខ្លួនមួយទំហឹង ដោយមិនបានពាក់អាវក្នុងឡើងឆាកសម្តែងនោះទេ ដោយស្ទាយ៍បែបនេះកាន់តែធ្វើឲ្យអ្នកគាំទ្រ​ ស្រលាញ់គាំទ្រ Hwasa កាន់តែច្រើនផងដែរ៕

Hwasa អត់ពាក់អាវក្នុងឡើងយន្តហោះ
Hwasa អត់ពាក់អាវក្នុងឡើងយន្តហោះ
Hwasa អត់ពាក់អាវក្នុងឡើងយន្តហោះ
Hwasa អត់ពាក់អាវក្នុងឡើងយន្តហោះ
Hwasa អត់ពាក់អាវក្នុងឡើងយន្តហោះ
Hwasa អត់ពាក់អាវក្នុងឡើងយន្តហោះ
Hwasa អត់ពាក់អាវក្នុងឡើងឆាក
Hwasa អត់ពាក់អាវក្នុងឡើងឆាក
Mamamoo ចេញបទថ្មី «Hip»
Mamamoo ចេញបទថ្មី «Hip»
Mamamoo ចេញបទថ្មី «Hip»
Mamamoo ចេញបទថ្មី «Hip»
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T