Liverpool ចាប់ចិត្តចង់បានខ្សែបម្រើវ័យក្មេងកំពុងឡើងជើង១រូបរបស់ក្លិប Genk

//s4.kh1.co/03/03e029050825a67a6119f182483b25ff3235867d.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែបម្រើការពារវ័យ២១ឆ្នាំរបស់ក្លិប Genk កីឡាករ Sander Berge

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិន័រវែសរូបនេះ បានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើល ទាក់ចិត្តលោក​ Klopp យ៉ាងខ្លាំង អំឡុងពេលប្រកួតទល់នឹងក្រុមហង្សក្រហម Liverpool ពីរលើកក្នុងវគ្គចែកពូល ក្របខណ្ឌ Champions League កាលពីខែមុន។

  កីឡាករ Sander Berge
  កីឡាករ Sander Berge

ខ្សែបម្រើកណ្ដាលវ័យក្មេងរូបនេះ ក៏បានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លិប Napoli ផងដែរ ដោយយោងតាមរបាយការណ៍របស់គេហទំព័រ Dailymail បានអោយដឹងថារូបគេអាចនឹងចាកចេញពីក្លិប Genk ក្នុងតម្លៃប្រមាណ១៨លានផោន (ឬប្រហែល២៣លានដុល្លារអាមេរិក)។

នាយកផ្នែកកីឡាររបស់ក្លិប Genk លោក Dimitri De Conde បានបញ្ជាក់ថាកីឡាករ Sander Berge ប្រហែលជាអាចនឹងចាកចេញនាខែមករាខាងមុខនេះ ក្រោយត្រូវបានក្លិបធំៗនៅអឺរ៉ុបដូចជា Liverpool និង Napoli កំពុងតាមចែចូវ។

  កីឡាករ Sander Berge លេងទល់នឹងក្រុម Liverpool
  កីឡាករ Sander Berge លេងទល់នឹងក្រុម Liverpool

គួរបញ្ជាក់ផងដែរថាកីឡាករ Sander Berge បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប Genk រហូតដល់ឆ្នាំ២០២១ ឯណោះ ខណៈពេលដែលលោក De Conde បានប្ដេជ្ញាថាខាងក្លិបនឹងព្យាយាមរក្សាទុកកីឡាកររូបនេះរហូតដល់បញ្ចប់រដូវកាល៕

ប្រភព៖​ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T