ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព ចៀសវាងមានជំងឺផ្សេងៗ ខណៈអាកាសធាតុចាប់ផ្តើមចុះត្រជាក់ !

//s4.kh1.co/f9/f9e7bf12e3ad27abe11ef9cc0cf3c7e518632b3a.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំ ដល់សាធារណជនទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នការពារសុខភាព នៅអំឡុងពេលមានអាកាសធាតុចុះត្រជាក់ខ្លាំង ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ អាចបង្កឲ្យមានជំងឺផ្ដាសាយ អាល់លែហ្ស៊ី ជំងឺផ្លូវដង្ហើម និងជំងឺផ្សេងៗជាច្រើនទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបន្តថា សម្រាប់អាកាសធាតុមានការប្រែប្រួល ហើយមានខ្យល់ត្រជាក់ នៃរដូវរងារក៏បានមកដល់ ដូច្នេះដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចៀសផុតពីជំងឺដង្កាត់ដែលអាចកើតមានជាយថាហេតុនោះ ក្រសួងសុខាភិបាលណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាព នៅអំឡុងពេលមានអាកាសធាតុចុះត្រជាក់ខ្លាំង។

បើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា និងជាអ្នកនាំពាក្យ របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ក្នុងរដូវរងារ ឬធ្លាក់ខ្យល់នេះ ប្រជាពលរដ្ឋ ត្រូវពិសាទឹកឱ្យបានច្រើន និងរក្សាកំដៅរបស់ខ្លួនឱ្យនៅត្រឹម ៣៧អង្សាសេ៕

ព័ត៌មានលម្អិត សូមអានសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាលទាំងស្រុង៖

https://s5.kh1.co/__image/w=650,h=922,q=100/db/db2ead22428f8e7876f8b2116cadf79dd37aea85.jpg
https://s5.kh1.co/__image/w=650,h=922,q=100/a8/a8e5d6bc35702f57d036ec66ff5dfde681ab511a.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T