មុខងារសំខាន់ៗ និងលក្ខណៈពិសេសដ៏អស្ចារ្យលើសគេរបស់នាឡិកាដ៏វៃឆ្លាតបំផុត Samsung Galaxy Watch Active 2!

//s4.kh1.co/60/602e7bceb9d430d4da560faf06e635e51c490e51.jpg
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Super Smart Watch) ដែលមានភាពវៃឆ្លាតជាទីបំផុត ជាមួយនឹងមុខងារដ៏អស្ចារ្យជាច្រើន ដើម្បីជួយឱ្យទំនាក់ទំនង និងជីវិតប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល ជាមួយនឹងកម្មវិធីក្នុងការជួយតាមដានស្ថានភាពសុខភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពូលនាឡិកា Galaxy Watch Active 2 ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ដ៏ច្រើនលើសលប់ក្នុងពិភពលោក និងប្រទេសកម្ពុជាយើងគឺ ម៉ូឌែលប្រភេទ Bluetooth សូមបញ្ជាក់ផងដែរថា កំពូលនាឡិកាដ៏ឆ្លាតវៃ Galaxy Watch Active 2 នេះ គឺត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុតសម្រាប់អ្នកដែលចូលចិត្តហាត់កីឡា និងសម្រាប់លោកអ្នកដែលយកចិត្តទុកដាក់ពីសុខុមាលភាពប្រចាំថ្ងៃ ក៏ដូចជាបែបផែនជីវិតដ៏ទាន់សម័យផងដែរ។

  កំពូលនាឡិកា Galaxy Watch Active 2
  កំពូលនាឡិកា Galaxy Watch Active 2

ខាងក្រោមនេះ គឺជាតារាងតម្លៃ និងមុខងារសំខាន់នៃកំពូលនាឡិកា Galaxy Watch Active 2  ដ៏លេចធ្លោបំផុតប្រចាំឆ្នាំ៖

EXPERIENCE៖

- Track Your Workout on Your Wrist ជួយតាមដាន និងយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃរបស់អ្នក តាមរយៈការធ្វើលំហាត់ប្រាណ ៧ ប្រភេទខុសៗគ្នាដូចជា ដើរ រត់ ហែលទឹក ជិះកង់…។
- Stress track out ជួយរំឭកអ្នកក្នុងការបន្ថយភាពតានតឹង តាមរយៈការដកដង្ហើមឱ្យវែងៗដើម្បីបន្ធូរអារម្មណ៍។
- Heart Tracking ជួយតាមដានចង្វាក់បេះដូង និងដាស់តឿនលោកអ្នកនូវកម្រិតលើស ឬទាបនៃចង្វាក់បេះដូងរបស់លោកអ្នក។
- You Can Do It ជួយជម្រុញលើកទឹកចិត្តអ្នកឱ្យថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណរាល់ថ្ងៃ។

  កំពូលនាឡិកា Galaxy Watch Active 2
  កំពូលនាឡិកា Galaxy Watch Active 2

DESIGN៖

- Best Design មានរូបរាងស្តើង ស្រស់ស្អាតទាក់ទាញ ស៊ីវីល័យ និងមានថាមពលបំផុត។
- Interchangeable band អាចផ្លាស់ប្តូរខ្សែតាមពណ៌ និងម៉ូតដែលចូលចិត្ត។
- Customized Watch Face អាចផ្លាស់ប្តូរកញ្ចក់នាឡិកាតាមចំណង់ចំណូលចិត្ត។
- Matched Your Look ពេលដែលអ្នកថតសម្លៀកបំពាក់ និងរូបរាងខាងក្រៅរបស់អ្នកនោះ មុខនាឡិកានឹងធ្វើការផ្លាស់ប្តូរទៅតាម Style ដ៏ស័ក្តិសមបំផុតជូនលោកអ្នក។ 

  កំពូលនាឡិកា Galaxy Watch Active 2
  កំពូលនាឡិកា Galaxy Watch Active 2

PERFORMANCE៖   

- Stay with you everywhere មានប្រព័ន្ធការពារជម្រាបទឹក និងធូលីដី IP68, 5ATM

Display៖

- Super AMOLED កញ្ចក់នាឡិកាភ្លឺច្បាស់ល្អ ទោះស្ថិតក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយ ក៏នៅតែមើលឃើញច្បាស់។
- Resolution (Main Display) 360 x 360

Processor៖

- CPU SPEED 1.15 GHz
- CPU Type Dual Core

  កំពូលនាឡិកា Galaxy Watch Active 2
  កំពូលនាឡិកា Galaxy Watch Active 2

Memory៖

- RAM 1.5 GB
- ROM 4 GB

Physical Specification៖

- Dimension (H x W x D) 40 x 40 x 10.9 mm
- Weight (g)  មានទម្ងន់ 26 ក្រាម

Connectivity៖
- Location Technology GPS Glonass Beidou Galileo
- Wi-fi®  802.11 b/g/n 2.4GHz
- Bluetooth® Version Bluetooth v5.0
- OS Tizen

  កំពូលនាឡិកា Galaxy Watch Active 2
  កំពូលនាឡិកា Galaxy Watch Active 2

Battery៖

- Battery Capacity 247 mAh សម្រាប់ទំហំ 40mm អាចប្រើបានដល់ទៅ ៤៣ ម៉ោង ខណៈដែល 340 mAh សម្រាប់ទំហំ 44mm ប្រើទូទៅធម្មតាបានដល់ ៩៥ ម៉ោង។

Fashion (Stainless steel + Leather Band)៖

- ទំហំ 44mm  មាន ៣ ពណ៌គឺ (ខ្មៅ ប្រាក់ មាស) ជាមួយនឹងតម្លៃ ៣៦៩ ដុល្លារ។
- ទំហំ 40mm  មាន ៣ ពណ៌គឺ (ខ្មៅ ប្រាក់ មាស) ជាមួយនឹងតម្លៃ ៣៤៩ ដុល្លារ។

Fitness (Aluminum + Sport Band)៖

- ទំហំ 44mm  មាន ៣ ពណ៌គឺ (ខ្មៅ ប្រាក់ មាស) ជាមួយនឹងតម្លៃ ២៩៩ ដុល្លារ។
- ទំហំ 40mm  មាន ៣ ពណ៌គឺ (ខ្មៅ ប្រាក់ មាស) ជាមួយនឹងតម្លៃ ២៧៩ ដុល្លារ។

  កំពូលនាឡិកា Galaxy Watch Active 2
  កំពូលនាឡិកា Galaxy Watch Active 2

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T