ចេះកំប្លែងទៀត!! Klopp ប្រាប់មូលហេតុដែល Liverpool មិនចង់បានលោកព្រះ Zlatan

//s5.kh1.co/2c/2ca5d844dab2ccfbec15b55b55a6ba8a9866eade.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រោយចំណាយរយៈពេលពីរឆ្នាំជាមួយក្លិប LA Galaxy នៅទឹកដីសហរដ្ឋអាមេរិកខ្សែប្រយុទ្ធ Zlatan Ibrahimovic បានសម្រេចចាកចេញហើយ ដោយមិនបានបន្សល់ទុកនូវការឈ្នះពានអ្វីមួយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Zlatan Ibrahimovic
កីឡាករ Zlatan Ibrahimovic

ឆ្លើយនឹងសំណួរដែរថាចង់បាន Zlatan ឬអត់អ្នកចាត់ការទូទៅហង្សក្រហម Liverpool លោក Jurgen Klopp បានឆ្លើយបែបកំប្លែងថាមិនចង់បាននោះទេ ព្រោះគេធ្លាប់លេងឲ្យ Manchester United។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Sportbladet លោក Klopp បានឆ្លើយបែបកំប្លែងថា៖

“បើសិនជាគេ (Zlatan) មិនធ្លាប់លេងឲ្យ Manchester United ពីមុនមកទេ ប្រហែលជាយើងអាចពិចារណាចំពោះរូបគេ។ ប៉ុន្តែខ្ញុំក៏មិនច្បាស់ថាគេចង់លេងជាមួយពូកយើងឬអត់។ ការនិយាយដូច្នេះមិនបានន័យថាខ្ញុំមិនគោរព Zlatan នោះទេ។ ខ្ញុំស្រឡាញ់ដំណើរជីវិតរបស់គេ ការតស៊ូព្យាយាម និងទំនុកចិត្តរបស់គេ។”

លោក Jurgen Klopp
លោក Jurgen Klopp
Zlatan កាលលេងនៅ Man UTD
Zlatan កាលលេងនៅ Man UTD

ក្រោយចែកផ្លូវគ្នាជាមួយ LA Galaxy ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអ៊ែតរូបនេះមិនទាន់ប្រាកដថានឹងទៅបន្តអាជីពរបស់ខ្លួនជាមួយក្លិបណាមួយនៅឡើយ។ បើតាមដំណឹងលេចឭមកមានអតីតក្លិបរបស់គេពីរចាប់អារម្មណ៍ចង់បានរូបគេគឺ Man UTD និង AC Milan ហើយមានក្លិបនៅអ៊ីតាលីពីរទៀតដែលចាប់អារម្មណ៍ដែរនោះរួមមាន Napoli និង Bologna៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T