Yuqi កំពុងរងការរិះគន់យ៉ាងខ្លាំង លើអ៊ីនធើណែត ករណីប្រកាន់ជាតិសាសន៍

//s5.kh1.co/d1/d1767dc0112fa48bc6de40dec429fc0de5040fa9.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នៅក្នុងបណ្ដាញអ៊ីនធើណែត ស្រាប់តែកើតមានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់មួយ ដោយសារតែសមាជិកក្រុម (G)I-DLE គឺ Yuqi ត្រូវបានគេរិះគន់ខ្លាំងៗ ចំពោះការបញ្ចេញមតិនៅក្នុងវីដេអូ Live មួយ ធ្វើឲ្យមនុស្សជាច្រើនចាត់ទុកថា ជាការរើសអើងពណ៌សម្បុរ និងការប្រកាន់ជាតិសាសន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញនេះ សមាជិកក្រុម (G)I-DLE រួមមាន Yuqi  Shuhua និង Minnie បានធ្វើការ Live វីដេអូជជែកកម្សាន្តជាមួយអ្នកគាំទ្រ មិនខុសពីសព្វដង។ ភ្លាមៗនោះ Shuhua បាននិយាយអំពីរឿងភាគកូរ៉េដែលនាងបានទស្សនា ហើយ Yuqi ក៏បាននិយាយបែបលេងសើចថា ប្រសិនបើ Shuhua ចង់ធ្វើជាប៉ូលីសដូចជាក្នុងរឿង នាងត្រូវតែធ្វើឲ្យស្បែកខ្មៅជាងនេះ ដើម្បីក្លាយជាប៉ូលីសពេញលក្ខណៈ ព្រោះពួកគេត្រូវការលាក់ខ្លួននៅក្នុងទីងងឹត ដើម្បីចាប់ឧក្រិដ្ឋជន។

សម្ដីរបស់ Yuqi បានធ្វើឲ្យមនុស្សជាច្រើនយល់ថា វាជាការរើសអើងសម្បុរស្បែក និងប្រកាន់ពូជសាសន៍ ទើបនាងត្រូវគេរិះគន់ នៅក្នុងបណ្ដាញអ៊ីនធើណែតរហូតមកដល់ពេលនេះ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែល (G) I-DLE ត្រូវបានគេរិះគនចំពោះបញ្ហាបែបនេះ សូម្បីតែក្នុងពេលថតកម្មវិធី Queendom ក៏ធ្លាប់មានរឿងបែបនេះកើតឡើងផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
រូបភាព Yuqi
សារដែលហ្វេនបានបង្ហោះ
សារដែលហ្វេនបានបង្ហោះ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T