YouTube បានកំណត់ច្បាប់ថ្មីដើម្បីការពារសិទ្ធិកុមារ

//s5.kh1.co/ae/ae88b4b377555e1fa33da20915a5bd50a1eba051.png
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ YouTube នឹងផ្លាស់ប្ដូរច្បាប់ថ្មីទៅកាន់អ្នកបង្ហោះវីដេអូទាំងឡយ ដើម្បីការពារកុមារតូចៗ​ ប៉ុន្តែត្រូវបានអ្នកបង្កើតមាតិកាធ្វើការបដិសេធ។ អ្នកបង្កើតមាតិកា YouTube ទាំងអស់នឹងឃើញប្រអប់ចុចមួយដែលបញ្ជាក់ប្រាប់ថាតើវីដេអូនេះគឺសម្រាប់កុមារដែរឬអត់​ នៅពេលដែលពួកគេចង់បង្ហោះវីដេអូអ្វីមួយ ដែលវានឹងចាប់ផ្ដើមឡើងនៅដើមឆ្នាំក្រោយនេះ។ មាតិកាសម្រាប់កុមារកន្លែងនេះគឺមានន័យថាគេធ្វើវីដេអូជាពិសេសសម្រាប់កុមារទស្សនា។ កាលពីដើមឆ្នាំ YouTube បានចំណាយប្រាក់ទៅឲ្យគណកម្មការសហព័ន្ធពាណិជ្ជកម្មចំនួន២០០លានដុល្លារ ដើម្បីបើកការស៊ើបអង្កេត។ គណកម្មការសហព័ន្ធពាណិជ្ជកម្មបានរកឃើញថាមានគេហទំព័រជាច្រើនរំលោភបំពានច្បាប់ការពារភាពឯកជនរបស់កុមារនៅលើប្រព័ន្ធអនឡាញ។ គេហទំព័រទាំងអស់នោះបានប្រមូលព័ត៌មានពីកុមារដោយមិនមានការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គោលការណ៍ថ្មីរបស់ YouTube

YouTube នឹងបង្កើតបញ្ជីថ្មីសម្រាប់វីដេអូរបស់កុមារដូចជា​ តួអង្គ ជនល្បីល្បាញ ប្រដាប់ប្រដាក្មេងលេង គំនូរជីវចល តុក្កតា និងសកម្មភាពដទៃទៀតដែលកុមារចូលចិត្ត។ វីដេអូទាំងឡាយណាដែលធ្វើឡើងសម្រាប់កុមារគឺមិនអនុញ្ញាតឲ្យមានការបញ្ចេញមតិនៅខាងក្រោមវីដេអូ ផ្ទាំងពាណិជ្ជកម្ម​ ឬសកម្មភាពទាំងឡាយណាដែលបម្រើប្រយោជន៍ដល់អ្នកបង្ហោះ។ ចុះមានរឿងអ្វីកើតឡើងបើអ្នកបង្ហោះមិនព្រមកំណត់មុខងារសម្រាប់កុមារពេលដែលពួកគេចង់បង្ហោះវីដេអូរបស់កុមារ? បើសិនជាដូច្នោះ គណកម្មការសហព័ន្ធពាណិជ្ជកម្មនឹងធ្វើការប្ដឹង។ ប្រសិនបើអ្នកបង្ហោះមិនបានធ្វើការកំណត់ទេ YouTube នឹងក្រើនរម្លឹកឲ្យពួកគេដាក់។ បើតាមមើលទៅ ប្រហែលជាមាន YouTubers មិនតិចទេដែលមិនពេញចិត្តនូវការផ្លាស់ប្ដូរនេះ។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T