ខ្សែប្រយុទ្ធវ័យចំណាស់កីឡាករ Olivier Giroud ស៊ុតមួយគ្រាប់ចុងម៉ោង ជួយបារាំងដណ្ដើមបាន៣ពិន្ទុ ឡើងឈរកំពូលតារាងក្នុងពូល H កាលពីយប់មិញនេះ (មានវីដេអូ)

//s5.kh1.co/40/40e9365be4858b4b8623c9277ecce48c4de54f1e.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

បារាំង៖ ក្រុមមាន់គកបារាំងក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stade de France ទទួលស្វាគមន៍ក្រុមភ្ញៀវម៉ូលដូវ៉ា ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ួឆ្នាំ២០២០ ក្នុងពូល H កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមម្ចាស់ផ្ទះមានឱកាសសម្រុកច្រើនទៅលើក្រុមភ្ញៀវ ដោយស៊ុតបាន១៥ជើង ចំគោលដៅ៥ដងសម្រេចទីបាន២គ្រាប់ ចំណែកឯក្រុមភ្ញៀវមានឱកាសស៊ុតបាន២ជើង ចំគោលដៅ១គ្រាប់ទម្លុះសំណាញ់ទីបាន១គ្រាប់។

ក្រុមភ្ញៀវជាអ្នកបើកគណនីនាំមុខនៅនាទីទី៩ តាមរយៈការស៊ុតបានយ៉ាងល្អពីសំណាក់កីឡាករ Vadim Rata ការប្រកួតអូសបន្លាយដល់នាទីទី៣៥ទើបក្រុមម្ចាស់ផ្ទះមានឱកាសវាយបកតាមស្មើវិញដោយកីឡាករ Raphael Varane។ លុះមកដល់នាទីទី៧៩ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរបស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud ក៏ស៊ុតគ្រាប់ទី២ តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ជួយក្រុមម្ចាស់ផ្ទះនាំមុខក្នុងការប្រកួតនេះ។

កីឡាករ Raphael Varane
កីឡាករ Raphael Varane
កីឡាករ Olivier Giroud 
កីឡាករ Olivier Giroud 
កីឡាករ Olivier Giroud ស៊ុតបាល់ពិន័យ១១ម៉ែត្រ
កីឡាករ Olivier Giroud ស៊ុតបាល់ពិន័យ១១ម៉ែត្រ
https://s6.kh1.co/__image/w=650,h=434,q=100/b4/b4ccdf35b46b615fa950b8b2656f4c25d269bead.jpg

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះទទួលជ័យជម្នះទៅលើក្រុមភ្ញៀវក្នុងលទ្ធផល២ទល់នឹង១។ តាមរយៈជ័យជម្នះនេះជួយអោយក្រុមជម្រើសជាតិបារាំងទទួលបាន៣ពិន្ទុបន្ថែម ឡើងមកឈរកំពូលតារាងក្នុងពូល H មាន២២ពិន្ទុនៅក្នុងដៃ៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T