ឃើញស៊ិចស៊ីបែបនេះទេ តែពេលសង្សារឱបថើបនៅមុខប៉ាម៉ាក់ក្មេកម្តងៗ HyunA អៀនមិនស្ទើរ!

//s4.kh1.co/01/017d54c796134d2dffc15861298511132d238cfb.png
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងប្រុស Dawn សង្សារសំណព្វចិត្តរបស់ តារាចម្រៀងស្រីស៊ិចស៊ី HyunA បានចូលរួមនៅក្នុងកម្មវិធីជជែកកម្សាន្តមួយ របស់ទូរទស្សន៍ MBC ហើយនៅក្នុងនោះលោកក៏បាននិយាយពី ពេលវេលាមួយដែលលោកបានណែនាំ HyunA ទៅជួបឪពុកម្តាយរបស់លោកជាលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Dawn បានលើកឡើងថា កន្លងមកលោកនិងHyunA តែងតែចូលចិត្តប៉ះពាល់រាងកាយគ្នា ដូចជាការឱបនិងថើប ហើយនៅពេលមួយឪពុកម្តាយលោកបានមកលេងផ្ទះ ហើយលោកនៅតែមិនអាចគ្រប់គ្រងទម្លាប់មួយនេះបាន ពោលគឺលោកបានថើបនាងនៅចំពោះប៉ាម៉ាក់របស់លោកជាធម្មតា។

Dawn និយាយពី HyunA
Dawn និយាយពី HyunA

Dawn បានបន្ថែមទៀតថា ប៉ាម៉ាក់របស់លោកពួកគាត់មិនធ្លាប់ប្រកាន់រឿងនេះនោះទេ ប៉ុន្តែមើលទៅHyunA នាងមានអារម្មណ៍អៀនច្រើន ហើយពេលខ្លះ ពេលដែលលោកកៀកកើយឱបនាងស្អិតពេកនៅចំពោះមុខចាស់ៗ HyunA តែងតែបញ្ឈប់លោកផងដែរ។

កន្លងមកអ្នកគាំទ្រ Dawn និង HyunA តែងតែដឹងថា គូស្នេហ៍ដ៏គួរឲ្យស្រលាញ់មួយគូនេះ ចូលចិត្តឱបថើបកៀកកើយគ្នាណាស់ ហើយរូបថតរបស់ពួកគេភាគច្រើនគឺសុទ្ធសឹងតែ នៅក្បែរកៀកកិតគ្នាគ្រប់ពេលវេលា សូម្បីតែថតរូបដាក់ទស្សនាវដ្តីក៏ដូច្នោះដែរ៕

Dawn និយាយពី HyunA
Dawn និយាយពី HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Dawn និង HyunA
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T