ស្ងាត់ៗ Thierry Henry ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ទៅធ្វើជាគ្រូបង្វឹកនៅក្លិបមួយ

//s4.kh1.co/0d/0d2f20d50c804d472ba8754fdc1b8858cac19bf1.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ Thierry Henry បានចូលកាន់តំណែងជាគ្រូបង្វឹកក្លិប Montreal Impact ដែលជាក្លិបមួយកំពុងលេងនៅលីគកំពូលរបស់សហរដ្ឋអាមេរិក Major League Soccer។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thierry Henry
Thierry Henry

ក្រោយត្រូវបានបណ្ដេញចេញពីតំណែងជាគ្រូបង្វឹករបស់ Monaco កាលពីខែមករាកន្លងទៅ អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំង និងក្លិបកាំភ្លើងធំ Arsenal បានចុះកុងត្រា ២ឆ្នាំជាមួយ Montreal Impact ក្នុងនាមជាគ្រូបង្វឹកដែលមានសុពលភាពដល់ឆ្នាំ២០២២។

ក្រោយចូលសម្រេចចិត្តព្យួរស្បែកជើងចូលនិវត្តន៍ពីអាជីពជាកីឡាករ Henry បានទៅចូលរួមក្នុងការងារគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៊ែលហ្សិកកាលពីឆ្នាំ២០១៦ មុននឹងមកកាន់តំណែងជាគ្រូធំនៅ Manaco កាលពីខែតុលា ឆ្នាំ២០១៨។

Thierry Henry
Thierry Henry

ជុំវិញការចូលកាន់តំណែងជាគ្រូបង្វឹកនៅក្លិប Montreal Impact អតីតខ្សែប្រយុទ្ធរបស់ Juventus និង Barcelona បាននិយាយថា៖

“នេះគឺជាក្របខណ្ឌមួយដែលខ្ញុំស្គាល់ច្បាស់ ដោយខ្ញុំធ្លាប់មានអនុស្សាវរីយ៍ល្អៗ។ ខ្ញុំបានតាមដានការលេងរបស់ក្លិប (Montreal Impact) ហើយឥឡូវខ្ញុំបានមកទីនេះ ក្នុងនាមជាគ្រូបង្វឹក។”

Thierry Henry
Thierry Henry

គួរឲ្យដឹងដែរថា Henry ធ្លាប់ចំណាយរយៈពេលបួនឆ្នាំកន្លះនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយក្លិប New York Red Bulls មុនពេលដែលោកសម្រេចចិត្តចូលនិវត្តន៍នៅខែតុលា ឆ្នាំ២០១៤៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T