ហួសចិត្ត! គ្រូម៉ុងហ្គោលីនិយាយថាការពិន័យបាល់១១ម៉ែត្រ ដែលប្រធានក្រុមម៉ុងហ្គោលី បង្កកំហុសលើកីឡាករ ស៊ិន កក្កដានោះគឺមិនសមឡើយ

//s5.kh1.co/4a/4a453ea8791225c6f1081faa19b12d0d3259e7a2.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតស្មើគ្នា១ទល់នឹង១ជាមួយនឹងក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ Smart កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ កែវសុខផេង ស៊ុតបាល់ពិន័យ១១ម៉ែត្រ (រូបភាព: FFC)
កីឡាករ កែវសុខផេង ស៊ុតបាល់ពិន័យ១១ម៉ែត្រ (រូបភាព: FFC)

ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកជម្រើសជាតិម៉ុងហ្គោលីលោក Michael Weiss បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកក្នុងសន្និសីទកាសែតថា៖

លោក Michael Weiss
លោក Michael Weiss

"ក្រុមកម្ពុជាលេងបានល្អ ពួកគេគ្រប់គ្រងបាល់បានច្រើន និងលេងបានល្អទាំងការប៉ះបាល់ និងព្យាយាមលេងបាល់ពីក្រោមឡើងទៅលើ ប៉ុន្តែនេះជាលទ្ធផលមួយមុនពេលប៉ះជាមួយនឹងជម្រើសជាតិមីយ៉ាន់ម៉ា។"

លោក Michael Weiss បានបន្តទៀតថា៖

"វាជាការប្រកួតក្នុងផ្ទះសម្រាប់ក្រុមកម្ពុជា ដូច្នេះពួកគេមានបាល់លេងច្រើនជាងយើង ហើយវាជាការរៀបចំរបស់យើងដែលឲ្យពួកគេលេងអោយបានច្រើន និងរកឱកាសវាយបកលឿនៗ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាការពិន័យបាល់១១ម៉ែត្រគឺមិនសមឡើយព្រោះខ្ញុំនៅជិតនឹងដែរ និងមើលឃើញ៕"

ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T