អបអរផង Lisa ជាប់ចំណាត់ថ្នាក់លេខ១ ជា«តារាស្រីមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩»!

//s6.kh1.co/eb/ebddbd1045f6923a7e7000a1f91305aef7490178.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ថ្វីត្បិតចូលប្រឡូកសិល្បៈទើបតែបាន៣ឆ្នាំក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រីវ័យ២២ឆ្នាំ Lalisa Manoban សមាជិកក្រុម BLACKPINK បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនបានយ៉ាងល្បីល្បាញលើឆាកអន្តរជាតិ និងទទួលបានការស្រលាញ់គាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់ទស្សនិកជនគ្រប់មជ្ឍដ្ឋាន ទូទាំងពិភពលោក ហើយជាពិសេសទៀតនោះ នាងក៏តែងតែទទួលបានសមិទ្ធិផលថ្មីៗ នៅក្នុងស្នាដៃសិល្បៈសម្រាប់ខ្លួនឯថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ Lisa ក៏ទើបតែទទួលបាននូវសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខ្លួនឯង ដោយយោងតាម TC Candler Asia បានប្រកាសពីបញ្ជីឈ្មោះ តារាស្រីទាំង១០០នាក់ ដែលមានសម្រស់ស្រស់ស្អាតបំផុតនៅក្នុងទ្វីបអាស៊ី ប្រចាំឆ្នាំ២០១៩ «100 Most Beautiful Faces In Asia 2019 » ហើយនៅក្នុងចំណោមតារាស្រីទាំង១០០នេះផងដែរ Lisa គឺបានជាប់ចំណាត់ថ្នាក់លេខ១ ជាប់ជាតារាស្រីដែលមានសម្រស់ស្អាតជាងគេនៅអាស៊ី ដែលធ្វើឲ្យប្រិយមិត្តគាំទ្ររំភើបចិត្តរីករាយអបអរជាខ្លាំង។

ដោយឡែក ទន្ទឹមនឹងនេះផងដែរ គេសង្កេតឃើញថា សមាជិករួមក្រុមBLACKPINK ទាំង៣នាក់ផ្សេងទៀត ក៏បានជាប់ក្នុងបញ្ជីចំណាត់ថ្នាក់ស្រីស្អាតប្រចាំអាស៊ីនេះផងដែរ ដោយ Jennie បានជាប់ចំណាត់ថ្នាក់លេខ៣ Rosé ជាប់ចំណាត់ថ្នាក់លេខ ១៣ និង Jisoo ជាប់ចំណាត់ថ្នាក់លេខ ២២ ផងដែរ៕

Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
Lisa ក្រុម BLACKPINK
https://s4.kh1.co/__image/w=650,h=367,q=100/99/99950ea97e4f0193a64d72b0a233c7a4e7d9748e.jpg
Jennie ក្រុម BLACKPINK
Jennie ក្រុម BLACKPINK
Rosé ក្រុម BLACKPINK
Rosé ក្រុម BLACKPINK
Jisoo ក្រុម BLACKPINK
Jisoo ក្រុម BLACKPINK
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T