ស៊ុតដូចទឹកបាក់ទំនប់!! Harry Kane រកបាន Hat-Trick ជួយអង់គ្លេសតប់ ៧-០ (មានវីដេអូ)

//s4.kh1.co/ce/cede520bfc8d6d256245405dd60c8cd96fafdd95.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះក្រុមភ្ញៀវ ម៉ុនតេណេក្រូ ដោយលទ្ធផល ៧ទល់នឹង០ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ EURO 2020 ក្នុងពូល A កាលពីយប់មិញ នៅកីឡដ្ឋាន Wembley។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

៧គ្រាប់របស់កូនក្រុមលោក Gareth Southgate ធ្វើបាន Hat-Trick ដោយខ្សែប្រយុទ្ធជួរមុខ Harry Kane ខណៈ ៤គ្រាប់ទៀតរកបានដោយកីឡាករ៤រូបផ្សេងក្នុងម្នាក់មួយគ្រាប់រួមមាន Alex Oxlade Chamberlain, Marcus Rashford, Aleksandar Sofranac និងគ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Chelsea កីឡាករ Tammy Abraham នៅនាទី៨៤។

កីឡាករ Harry Kane
កីឡាករ Harry Kane

នៅក្នុងការប្រកួតនោះ អង់គ្លេស បានសម្រុកខ្លាំងមែនទែនទៅលើក្រុមភ្ញៀវ ដោយគ្រប់គ្រងបាល់ដល់ទៅ ៦៦% និងមានឱកាសស៊ុត ១៤លើក ចំគោលដៅ១១លើក និងខុសគោលដៅ៣លើក ខណៈម៉ុនតេណេក្រូ ស៊ុតបានត្រឹម ៤ដងប៉ុណ្ណោះ ចំគោលដៅ២ដង និងមិនចំគោលដៅ២ដង។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រោយទទួលបាន ៣ពិន្ទុយប់មិញ អង់គ្លេស បន្តឈរនៅកំពូលតារាងក្នុងពូល A មាន១៨ពិន្ទុ ក្រោយ៧ប្រកួត ឈ្នះ៦ និងចាញ់១ ខណៈលេខ២ គឺក្រុមឆេក ដោយ៧ប្រកួតឈ្នះ ៥និងចាញ់២ មាន១៥ពិន្ទុ៕

តារាងចំណាត់ថ្នាក់ពូល A
តារាងចំណាត់ថ្នាក់ពូល A

ចង់ឃើញថាការប្រកួតយប់មិញ អង់គ្លេស សម្រុកខ្លាំងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T