ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា សុគន្ធ និសា ដែលជាតារាចម្រៀងស្រី មានភាពល្បីល្បាញខ្លាំងកម្រិតណា តាមរយៈសម្លេងពិរោះ រណ្ដំរបស់នាង។
ជាពិសេស សុគន្ធ និសា តែងតែបង្ហាញពី សកម្មភាពសប្បុរសធម៌ ជាប្រចាំទៀតផង ធ្វើឲ្យហ្វេនៗឃើញហើយកាន់តែពេញចិត្ត ចំពោះនាងខ្លាំងឡើង។ ជាក់ស្ដែង កាលពីយប់មិញ តារាស្រីតូចច្រឡឹងរូបនេះ បានបង្ហោះវីដេអូមួយ ក្នុងបណ្ដាញសង្គម ជាមួយទឹកចិត្តយ៉ាងប្រពៃ។
ក្នុងនោះដែរ សុគន្ធ និសា បានប្រកាសចែកជួនស្បែកជើង ដែលនាងបានទិញហើយ មិនទាន់បានពាក់ និងស្បែកជើងមួយទឹករបស់នាង ទៅដល់សិល្បករជំនាន់ថ្មី និងហ្វេនៗ ដោយមិនគិតថ្លៃទេ។
យ៉ាងណាមិញ ទោះជាសកម្មភាពនេះ មើលទៅសាមញ្ញាក៏ពិតមែន តែអាចបង្ហាញថា សុគន្ធ និសា ពិតជាសមនឹងឈ្មោះជា តារាស្រីដែលប្រកដ ទាំងទេពកោសល្ប រូបសម្រស់ និងទឹកចិត្តល្អថ្លៃថ្លា គួរយកជាគំរូដែរ៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- កក្រើកអស់តារាប្រុសស្រីល្បីៗ! បង្អួតសម្រស់មិនចាញ់គ្នា ក្នុងមង្គលការ សួស វីហ្សា យប់មិញនេះ!
- អ្នកណាមិនលង់! បើសុគន្ធ និសា ស្អាតយ៉ាងនេះ ពេលលេងខ្លួនបែបនេះ ពិតជាប្លែកខ្លាំង
- ស្តាប់ហើយសឹងស្រក់ទឹកភ្នែក! សុគន្ធ និសា បញ្ចេញអត្ថន័យចម្រៀង រំលែកទុក្ខក្រៀមក្រំ ការបាត់បង់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី (មានវីដេអូ)