ខ្លាំងបាត់! នារីកូរ៉េម្នាក់ ផ្ដិតរូបថតមិត្តភក្ដិបីនាក់ ធ្វើដំណើរកម្សាន្តទៅអឺរ៉ុបជាមួយនាង ព្រោះតែពួកគេមិនអាចចូលរួមបាន

//s6.kh1.co/54/54bdb35e81bf4e33df0c8bcae359f789cfbe3a09.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េ៖ ជាការពិតណាស់ ការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងណាមួយ តែងតែមានភាពសប្បាយរីករាយខ្លាំង ប្រសិនបើមានមិត្តភក្ដិដ៏ស្និទ្ធស្នាលចូលរួម។ ប៉ុន្ដែសម្រាប់ នារីកូរ៉េម្នាក់ បានផ្ដិតរូបថតមិត្តភក្ដិបីនាក់ ធ្វើដំណើរកម្សាន្តទៅអឺរ៉ុបជាមួយនាង ព្រោះតែពួកគេមិនអាចចូលរួមបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីកូរ៉េរូបនោះមានឈ្មោះថា Soo Yeon បានបបួលមិត្តភក្ដិរបស់នាងបីនាក់ ដើម្បីធ្វើដំណើរកម្សាន្តទៅកាន់អឺរ៉ុប។ ប៉ុន្ដែមិត្តភក្ដិទាំងបីរបស់នាង រវល់និងមានបញ្ហាផ្ទាល់ខ្លួន ទើបមិនអាចចូលរួមជាមួយនាងបាន។ ក្រោយមក Soo Yeon បានគិតឃើញគំនិតមួយ គឺផ្ដិតរូបថតមិត្តភក្ដិទាំងបី ដើម្បីយកទៅជាមួយនាង។

លុះពេលទៅដល់អឺរ៉ុប Soo Yeon បានយករូបថតមិត្តភក្ដិរបស់នាងទៅគេងលើគ្រែ និងនៅថ្ងៃបន្ទាប់ ពួកគេបានទទួលទានអាហារពេលព្រឹកជាមួយគ្នានៅ Iconic Santorini ទៀតផង។ គ្រប់ទីកន្លែងដែល Soo Yeon បានទៅកម្សាន្ត នាងតែងតែដាក់រូបថតមិត្តភក្ដិទាំងបីនៅពីមុខនាង និងថតរូបពួកគេទាំងបី ម្ដងម្នាក់ៗ ជាមួយទេសភាពខាងក្រោយដ៏ស្រស់ស្អាត។

សង្កេតឃើញថា ទឹកមុខមិត្តភក្ដិទាំងបីរបស់ Soo Yeon នៅក្នុងរូបថត ហាក់បីដូចជាកំពុងមានភាពសប្បាយរីករាយផងដែរ។

យ៉ាងណាមិញ ក្រោយពី Soo Yeon បានបង្ហោះរូបភាពជាច្រើនទៅលើបណ្ដាញសង្គមរួចមក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមហាជនមួយចំនួនបានជូនពរឲ្យ Soo Yeon អាចធ្វើដំណើរកម្សាន្តជាមួយមិត្តភក្ដិរបស់នាងទាំងបីនៅពេលក្រោយទៀតផង៕

សូមទស្សនារូបភាពនៅខាងក្រោម៖

មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
មិត្តភក្ដិរបស់ Soo Yeon
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T