ធនាគារ ប្រេដ ប៊ែង ខេមបូឌា បើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀត នៅចោមចៅ!

//s6.kh1.co/29/297d9577cd6b366df0abb4e624b41bd08313728c.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ ប្រេដ ប៊ែង ខេមបូឌា ដែលជាធនាគារអឺរ៉ុបតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា មានមោទនភាពនឹងជម្រាបជូនថា ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀតនៅចោមចៅ បន្ទាប់ពីបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួននៅលើមហាវិថីព្រះនរោត្តម​ សាខាទួលគោក សាខាម៉ៅសេទុង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបងរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ បានប្រព្រឹត្តធ្វើនៅថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីតាំងផ្ទះលេខ២៨ ផ្លូវជាតិលេខ៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ

លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា បានលើកឡើងថា៖ 

«យើងមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំង ដែលបានបើកដំណើរការសាខាចោមចៅរបស់យើង ដោយបច្ចុប្បន្នសាខារបស់យើងមានសរុបចំនួន ៤ នៅទីក្រុងភ្នំពេញ។ នេះជាទីតាំងយុទ្ធសាស្ត្រ​សម្រាប់យើង ដោយយើងខិតកាន់តែជិតអតិថិជនរបស់យើង ហើយវាក៏ជាទីតាំងមួយដែលនៅជិតព្រលានយន្តហោះ រោងចក្រ និងក្រុមហ៊ុននានា​នៅក្នុងតំបន់ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាចំនុចប្រសព្វនៃអ័ក្សសំខាន់ៗរបស់ប្រទេស នៅក្នុងតំបន់ដែលកំពុងមានការរីកលូតលាស់ខ្លាំង»។



ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ

ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោងនឹងបើកបណ្តាញសាខាថ្មីៗជាច្រើនទៀត នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាពេលឆាប់ៗខាងមុខនេះ​ ដូចជានៅម្តុំផ្សារអូឡាំពិក នៅលើផ្លូវ ២៧១ ក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុជាដើម។

ទិសដៅរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា គឺបើកសាខាចំនួន ២០ និងដាក់ឲ្យដំណើរការទូអេធីអឹមចំនួន១០០ នៅចុងឆ្នាំ២០២០ ខាងមុខនេះ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T