ក្រុមហ៊ុន Alibaba រកប្រាក់បាន ១៣,៤ ពាន់លានដុល្លារសម្រាប់ការចុះបញ្ជីដំបូងនៅហុងកុង

//s4.kh1.co/0a/0a1a6a4dc3fa7c86c834502d543e99aca5b4a014.png
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហុងកុង៖ យោងតាមប្រភពដែលដឹងអំពីបញ្ហានេះថា ក្រុមហ៊ុន Alibaba ​នឹងអនុវត្តការចុះបញ្ជីផ្សារហ៊ុនដំបូងរបស់ហុងកុងជាមួយនឹងការលក់ភាគហ៊ុនចំនួន ១៣,៤ ពាន់លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចចិត្តធ្វើស្វ័យប្រវត្តិកម្មនូវកិច្ចព្រមព្រៀងនេះ គឺកើតឡើងនៅពេលដែលទីក្រុងហុងកុងត្រូវបានគ្រប់គ្រងដោយភាពវឹកវរកាន់តែខ្លាំងឡើង។ នៅសប្តាហ៍នេះហាងជាច្រើននៅក្នុងសង្កាត់ពានិណ្ជកម្មទាំងអស់ត្រូវបានបិទមុននេះ ឬក៏មិនបានបើកសោះ ខណៈពេលដែលកាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលបានបិទសាលារៀនទាំងអស់។

ក្រុមហ៊ុន Alibaba មិនមានគម្រោងបោះពុម្ពច្បាប់ចំលងក្រដាសចំនួន ៦៦១ ទំព័រ ដែលដាក់នៅផ្សារហ៊ុនហុងកុងនៅយប់ថ្ងៃពុធនេះទេ។

បើយោងតាមប្រភព គឺមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយស្តីពីបញ្ហានេះទេ ដូច្នេះហើយទើបគាត់បដិសេធមិនបញ្ចេញឈ្មោះ។

អ្នកនាំពាក្យក្រុមហ៊ុន Alibaba បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការចុះបញ្ជីរបស់ក្រុមហ៊ុននេះទេ។

យោងតាមសន្លឹកកិច្ចការដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ការបែងចែកដំបូងសម្រាប់វិនិយោគិនលក់រាយនឹងមាន ១២,៥ លានហ៊ុនឬ ២,៥ ភាគរយនៃភាគហ៊ុនថ្មីដែលនឹងត្រូវចេញជាផ្នែកមួយនៃការចុះបញ្ជីហុងកុង៕

Logo​ របស់ក្រុមហ៊ុន Alibaba
Logo​ របស់ក្រុមហ៊ុន Alibaba
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T