ណុប បាយ៉ារិទ្ធ និង សុខ ស្រីនាង ក្លាយជាគូស្នេហ៍ដ៏ស័ក្តសម

//s4.kh1.co/08/0809a6e80e37b0c790fca27393da5c19fad36422.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

តាមការប្រកាសជាផ្លូវការរបស់ស្ថានីយទូរទស្សន៍ហង្សមាសខ្សែភាពយន្តភាគរឿង រាជិនីភូមិគ្រឹះ នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយនៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងជើងចាស់កេរ្តិ៍ឈ្មោះមិនស្រកស្រុតលោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀងស្រីរូបស្រស់ សុខ ស្រីនាង បានចាប់ដៃគូសម្តែងក្នុងរឿងភាគមួយនេះត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា អ្នកទាំងពីរជាគូស្នេហ៍ដ៏ស័ក្តសម ជាពិសេសគឺរូបសម្រស់របស់អ្នកទាំងពីរគឺពិតជាសមគ្នាមែនទែន។ ក្នុងរឿងភាគថ្មីមួយនេះ ម្ចាស់បទ ‘’ស្រលាញ់ស្ទើលេប‘’ លោក ណុប បាយ៉ារិទ្ធ នឹងក្លាយជា លោកចៅហ្វាយស្រុករូបសង្ហាសម្បូរស្នេហ៍ ទោះចង់មិនចង់ សុខ ស្រីនាង នឹងត្រូវប្រជែងស្នេហ៍ ជាមួយនារីៗកាចឆ្នាសជាច្រើនក្នុងរឿងមួយនេះ។

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីមួយហើយសម្រាប់អ្នកទាំងពីរក្នុងការចាប់ដៃគូសម្តែងជាមួយគ្នាហើយនេះក៏ជាលើកទីមួយផងដែរសម្រាប់អ្នកទាំងពីរក្នុងការសម្តែងរឿងភាគសម្រាប់ចាក់បញ្ចាំងលើទូរទស្សន៍។ រង់ចាំទស្សនាទាំងអស់គ្នា ខ្សែភាពយន្តភាគរឿង រាជិនីភូមិគ្រឹះ នឹងចាប់ផ្តើមចាក់ផ្សាយ ជូនទស្សនាចាប់ពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយនៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T