The Mask Singer របស់កម្ពុជា រំពឹងជោគជ័យខ្ពស់ នឹងត្រៀមចាក់ផ្សាយក្នុងពេលដ៏ខ្លីខាងមុខនេះ

//s4.kh1.co/f3/f34cd5ba074a8db23651ff7f9e8c303b72320f66.png
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

កម្មវិធីប្រលងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer ដែលមានប្រភពដើមមកពី ប្រទេសកូរ៉េនិងកំពុងតែល្បីល្បាញខ្ទរខ្ទាពេញប្រទេសជិតខាងនោះ ពេលនេះកំពុងតែមានវត្តមាន ជារបស់ប្រទេសកម្ពុជាហើយគឺ The Mask Singer Cambodia ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការប្រកាសជាផ្លូវការរបស់ទូរទ្សន៍ហង្សមាស កម្មវិធី The Mask Singer Cambodia នឹងចាក់ ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2019 នេះហើយនៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ ប្រភពជិតស្និទ្ធរបស់ក្រុមការងារនៃកម្មវិធីនេះផ្ទាល់បាន បង្ហើបឲ្យដឹងថាកម្មវិធីនេះគឺសម្រឹតសម្រាំងយ៉ាងពិសេសគ្រប់យ៉ាងតែម្តង ព្រោះដូចដឹងស្រាប់ហើយ ថាកម្មវិធីនេះគឺនៅក្រៅប្រទេសកំពុងល្បីល្បាញខ្លាំងណាស់ ដូច្នេះក្នុងការយកមកផលិតជាបែបផែន កម្ពុជានេះក៏ត្រូវតែមានគុណភាពល្អមិនឲ្យចាញ់បណ្តាប្រទេសផ្សេងៗឡើយ។ ជាពិសេសឈុត សម្លៀកបំពាក់ដែលដើរតួយ៉ាងសំខាន់ក្នុងកម្មវិធីនេះ ក៏សុទ្ធតែត្រូវបានរចនាយ៉ាងល្អប្រណិត ថែមទៀតផង។

ត្រៀមភ្នែកសំលៀងអារម្មណ៍ឲ្យហើយទៅ កម្មវិធី The Mask Singer Cambodia នឹងចាក់ផ្សាយ ជូនទស្សនាចាប់ពីថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅ នៅរៀងរាល់ថ្ងៃសៅរ៍ ម៉ោង 8 យប់ នៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ឧបត្ថមផ្តាច់មុខដោយក្រុមហ៊ុន OPPO
 #OPPOReno2
 #OPPOReno2F
#កាមេរ៉ា4Zoomទៅកាន់ក្តីស្រមៃ 

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T