ជក់ចិត្តសាហាវ បុកមួយទំហឹងហ្មង!! អេ យ៉ានុតភូថង ប្ដូរគ្នាទៅវិញទៅមកជាមួយម្ចាស់ផ្ទះថៃ រញ្ជួយសង្វៀន Super Champ (មានវីដេអូ)

//s5.kh1.co/d2/d20e9f0cd66b3537e7ce6c10f5ac969434e52a10.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ កូនស្រីច្បងរបស់លោកគ្រូ អេ ភូថង កីឡាការិនី អេ យ៉ានុតភូថង បានប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះថៃ JITTI ដោយពិន្ទុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាការិនី អេ យ៉ានុតភូថង ឈ្នះការប្រកួត
  កីឡាការិនី អេ យ៉ានុតភូថង ឈ្នះការប្រកួត

ការប្រកួតពេញ ៣ទឹក ទាំងកីឡាការិនីកម្ពុជា អេ យ៉ានុត និងកីឡាការិនីថៃ JITTI បានបុកគ្នា និងប្ដូរគ្នាយ៉ាងខ្លាំង ដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោ ដោយកីឡាការិនីទាំងពីរព្យាយាម ប្រើជង្គង់ ទាត់ និងដូរដៃគ្នាយ៉ាងខ្លាំងៗ។ ជាលទ្ធផលបញ្ចប់ការប្រកួតកីឡាការិនីកម្ពុជា អេ យ៉ានុត ឈ្នះ កីឡាការិនី JITTI ដោយពិន្ទុ៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញ ការប្រកួតនោះបុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T