Free Car Check Up នៅយានដ្ឋាន តូយ៉ូតា ទឹកថ្លា!

//s5.kh1.co/a0/a0f0421ea055697fc4430cb54d593fe44d76dc6c.jpg
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីធ្វើដំណើរផ្លូវឆ្ងាយ ទោះដំណើរកម្សាន្ត ឬទៅស្រុកកំណើតក្តី ការបើកបរលោកអ្នកតែងគេចមិនផុតទេពីការប៉ះពារនានា មិនថាតិច ឬច្រើន​ ហើយការពិនិត្យ និងលាងសម្អាត គឺចាំបាច់បំផុតដើម្បីប្រាកដថា រថយន្តលោកអ្នក គឺមានសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របជាមួយគ្នានេះស្នាក់ការកណ្តាល តូយ៉ូតា ទឹកថ្លាបានរៀបចំពិសេសចំពោះម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់នឹងទទួលបាន សេវាកម្មឥតគិតថ្លៃ ចំពោះការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរហូតដល់ ២៥ ចំនុចបន្ថែម ដែលការត្រួតពិនិត្យទាំងនោះសុទ្ធសឹងតែទីតាំងដែលសំខាន់ៗដូចជា ប្រព័ន្ធហ្រ្វាំងនិងកង់ ប្រព័ន្ធចង្កូត និងប្រព័ន្ធកាឡេមុខក្រោយផងដែរ

សេវាកម្មពិនិត្យរថយន្តឥតគិតថ្លៃ ពីយានដ្ឋាន តូយ៉ូតា ទឹកថ្លា
សេវាកម្មពិនិត្យរថយន្តឥតគិតថ្លៃ ពីយានដ្ឋាន តូយ៉ូតា ទឹកថ្លា

កាន់តែងាយស្រួលបំផុត លោកអ្នកគ្រាន់តែទំនាក់ទំនងមក 017 222 857 / 017 333 719 ដើម្បីធ្វើការណាត់ទុកជាមុនប៉ុណ្ណោះ ក្រុមហ៊ុនយើងខ្ញុំនឹងរៀបចំពេលវេលា អ្នកបច្ចេកទេសជំនាញក្នុងការបំរើសេវាកម្មជូនលោកអ្នកដោយមិនគិតថ្លៃអ្វីទាំងអស់។

សេវាកម្មពិនិត្យរថយន្តឥតគិតថ្លៃ ពីយានដ្ឋាន តូយ៉ូតា ទឹកថ្លា
សេវាកម្មពិនិត្យរថយន្តឥតគិតថ្លៃ ពីយានដ្ឋាន តូយ៉ូតា ទឹកថ្លា

លោកអ្នកគ្រាន់តែរងចាំប្រហែល៣០នាទី ក្នុងការទទួលសេវាកម្មនេះ ហើយក្នុងកំឡុងពេលរង់ចាំ យានដ្ឋានយើងខ្ញុំក៏មានផ្តល់ជូននូវកាហ្វេ ភេសជ្ជៈផ្សេងៗដោយឥតគិតថ្លៃ អមជាមួយសម្លេងតន្ត្រីដែលសម្រួលឲ្យការរង់ចាំរបស់លោកអ្នកកាន់តែប្រសើរ។ កាន់តែពិសេសជាងនេះទៀត យើងមានបន្ទប់ទស្សនាភាពយន្ត និងកន្លែងកម្សាន្តសម្រាប់កុមារតូចៗផងដែរ។​

កន្លែងរង់ចាំប្រកបដោយផាសុកភាព
កន្លែងរង់ចាំប្រកបដោយផាសុកភាព

ដូចអ្វីដែលបានលើកឡើងខាងលើ លោកអ្នកគ្រាន់តែចំនាយពេលត្រឹមតែ៣០នាទី នៅទីតាំងស្នាក់ការកណ្តាលដ៏ទំនើប​នៃក្រុមហ៊ុន តូយ៉ូតា (ម្តុំទល់មុខមន្ទីពេទ្យ ROYAL PHNOM PENH ស្តុបទី១ ខាងស្តាំដៃ ចំងាយប្រហែល៨០០ម៉ែត្រពីស្ពានអាកាស៧មករា) ហើយការត្រួតពិនិត្យទាំងអស់គឺ ពុំមានគិតថ្លៃឡើយ។ ហើយបន្ទាប់ពីបញ្ចប់ត្រួតពិនិត្យ ទីប្រឹក្សារថយន្តយើងខ្ញុំនឹង ផ្តល់ជូននូវព័ត៌មានលំអិតពីស្ថានភាពរថយន្តទៅកាន់លោកអ្នក។ ដូចនេះម្ចាស់រថយន្តទាំងអស់នឹងមានទំនុកចិត្ត កាន់តែប្រសើរចំពោះការធ្វើដំណើរនានា ក្នុងថ្ងៃព្រះវាជពិធីបុណ្យបុណ្យអុំទូក។

កន្លែងរង់ចាំប្រកបដោយផាសុកភាព
កន្លែងរង់ចាំប្រកបដោយផាសុកភាព
សេវាកម្មពិនិត្យរថយន្តឥតគិតថ្លៃ ពីយានដ្ឋាន តូយ៉ូតា ទឹកថ្លា
សេវាកម្មពិនិត្យរថយន្តឥតគិតថ្លៃ ពីយានដ្ឋាន តូយ៉ូតា ទឹកថ្លា

- បញ្ជាក់៖
១. ការផ្តល់ជូននេះសម្រាប់តែស្នាក់ការកណ្តាលទឹកថ្លាប៉ុណ្ណោះ
២. សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ ដើម្បីណាត់ទុកជាមុន 017 222 857 / 017 333 719
៣. ការផ្តល់ជូននេះសម្រាប់តែរថយន្ត TOYOTA & LEXUS ប៉ុណ្ណោះ
៤. ការផ្តល់ជូននេះ មានសុពលភាពរហូតដល់ថ្ងៃទី ១៦ វិច្ឆិកា ២០១៩៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T