មុខងារថ្មីរបស់ Google Maps អាចបកប្រែឈ្មោះទីកន្លែងបាន

//s4.kh1.co/06/061ce61ef4096358e205ec3e0b51a7cc8fc55853.jpg
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ Google Maps​ បានជួយឲ្យការរស់នៅរបស់យើងកាន់តែងាយស្រួលទៅៗ។​ ជារឿយៗកម្មវិធីនេះតែងតែបន្ថែមមុខងារសំខាន់ៗដើម្បីជួយឲ្យអ្នកស្វែងរកទីកន្លែងដែលអ្នកចង់ទៅ​ ពេលអ្នកមានដំណើរកំសាន្តនៅបរទេស។ បើសិនជាអ្នកមិនស្គាល់ទិសតំបន់ កម្មវិធីនេះអាចជួយឲ្យអ្នកគេចផុតពីការបោកប្រាស់ពីអ្នកបើកបរតាក់ស៊ី។​ ឥឡូវ Google បាននាំយកមុខងារថ្មីមួយទៀតដែលអាចជួយឲ្យអ្នកធ្វើការទំនាក់ទំនងជាមួយជនបរទេស បើទោះបីជាអ្នកមិនចេះភាសាក្នុងតំបន់ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារបកប្រែរបស់​ Google Maps

Google នឹងបកប្រែភាសានៅលើផែនទីដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកទៅដល់តំបន់ណាមួយ។ នៅពេលអ្នកចុចសញ្ញាសំឡេងនៅក្បែរឈ្មោះទីកន្លែងឬអាស័យដ្ឋានផ្សេងៗដែលមានលើផែនទី វានឹងនិយាយឈ្មោះនោះចេញមកក្រៅ ដូចនេះអ្នកអាចឲ្យប្រជាជននៅតំបន់នោះស្ដាប់និងប្រាប់ពីទីតាំងដែលអ្នកចង់ទៅ។ មុខងារថ្មីនេះអាចជួយអ្នកពីការបកប្រែឈ្មោះទីកន្លែងឬអាស័យដ្ឋានផ្សេងៗ នៅពេលអ្នកមានបញ្ហាពិបាកក្នុងការបញ្ចេញសំឡេង។ Google នឹងបញ្ចេញមុខងារនេះទៅកាន់ប្រព័ន្ធ Android និង iOS​ នៅពេលឆាប់ៗនេះ ហើយវាអាចគាំទ្រភាសាដំបូងចំនួន៥០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T