ចែករំលែករូបភាពអនុស្សាវរីយ៍កាលពី «ថ្ងៃបុណ្យអុំទូក» ឈ្នះស្មាតហ្វូន២គ្រឿងងាយៗពី…! (មានវីដេអូ)

//s4.kh1.co/c7/c72ab8502083b2ce910ba84776b9c26d83b60968.jpg
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុងរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានរូបភាពស្អាតៗជាលក្ខណៈជួបជុំក្រុមគ្រួសារ មិត្តភក្តិ រូបថតអនុស្សាវរីយ៍ ទិដ្ឋភាពទូទៅនៃការប្រណាំងអុំទូក សំពះព្រះខែ អកអំបុក តំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ អាចចូលរួមកម្មវិធី «ប្រកួតថតរូប #OPPO_WaterFestival_Storygrapher» ដោយគ្រាន់តែសរសេរពិពណ៌នាខ្លឹមសារនៃរូបភាព ដើម្បីឈ្នះរង្វាន់ធំទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី OPPO Reno2F ចំនួនពីរគ្រឿង និងរង្វាន់លើកទឹកចិត្ត Bluetooth Speaker ចំនួន៥ រង្វាន់។

ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher

ប្រិយមិត្តគ្រប់គ្នាប្រហែលជាធ្លាប់ដឹងរួចហើយថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់​ខ្លាំងពីកំណើតតែម្តង ដោយសារក្រុមហ៊ុន​ OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំងនិងពេញនិយមកាលពីដើមឆ្នាំ2019) ឲ្យមើលទៅកាន់តែរលើបរលោង ប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមាំ ធន់មិនងាយប្រេះបែក និងអមមកនូវការឌីហ្សាញស៊ីមីទ្រី ដូចគ្នានឹង OPPO Reno

OPPO Reno2 F មិនត្រឹមតែមានរូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវកាមេរ៉ាក្រោយ៤គ្រាប់ (48MP+8MP+2MP+2PM) ច្រើនជាង OPPO F11 Pro ពីរដង (F11 Pro មានកាមេរ៉ាភ្លោះក្រោយ 48MP+5MP) អមដោយ O-Dot ផលិតពីសេរ៉ាមិចសម្រាប់ការពារមិនឲ្យងាយខូចរឺសឹកឡេនកាមេរ៉ា។

ឈ្នះរង្វាន់ទូរស័ព្ទ២គ្រឿង ពីការប្រកួតថតរូប «ថ្ងៃបុណ្យអុំទូក»
ឈ្នះរង្វាន់ទូរស័ព្ទ២គ្រឿង ពីការប្រកួតថតរូប «ថ្ងៃបុណ្យអុំទូក»

អាស្រ័យហេតុនេះប្រសិនជាចង់បានស្មាតហ្វូនស៊េរីថ្មី OPPO Reno2 F ដោយពុំចាំបាច់ចំណាយថវិកា លោកអ្នកគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗដូចខាងក្រោមនេះ ៖

- ថតរូប ១ ឬច្រើនបំផុត ៤ ពីពិធីបុណ្យអុំទូក ជាមួយនឹងការសរសេរសាច់រឿងអំពីរូបទាំងនោះ ហើយ Post នៅលើគណនី Facebook ផ្ទាល់ខ្លួនជា Public ជាមួយនឹង Hastag: #OPPO_WaterFestival_Storygrapher

- កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី០៥ ដល់២០ វិច្ឆិកា ឆ្នាំ២០១៩ ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផេកហ្វេសប៊ុកផ្លូវការ OPPO ជាមួយនឹងលក្ខខណ្ឌលម្អិតតាម​ Link នេះ https://bit.ly/2CJJz4A

សម្រាប់អ្នកឈ្នះ ក្រុមហ៊ុន OPPO នឹងធ្វើការវិនិច្ឆ័យទៅលើគុណភាពរូប ជាមួយនឹងអត្ថន័យនៃការសរសេរសាច់រឿងដែលល្អបំផុត និងអ្នកដែលបានគោរពត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលបានកំណត់។ អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលពុំទាន់បានចែករំលែកនូវទិដ្ឋភាពស្អាតនៃថ្ងៃបុណ្យអុំទូកជាតិយើងទៅកាន់ពិភពលោក កុំឲ្យឱកាសល្អនេះកន្លងផុតទៅ។

នេះជាបណ្តុំរូបភាពរបស់បេក្ខជន ដែលបានចូលរួម និងផុសតាមហ្វេសប៊ុកកន្លងមក៖

ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher
ប្រកួតថតរូប #OPPO_WaterFestival_Storygrapher

សូមរំលឹកថា ក្រុមហ៊ុន OPPO ផ្តួចផ្តើមនូវកម្មវិធី #OPPO_WaterFestival_Storygrapher ដែលជាផ្នែកមួយនៃគម្រោង #IamAStorygrapher ដើម្បីផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់ស្រទាប់ជុំវិញពិភពលោក អាចជាក្លាយ Storygrapher ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ទាំងការថតរូប និងការពិពណ៌នាអំពីអត្ថន័យនៃរូបភាព ដែលខ្លួនបានថតរួចទៅកាន់មិត្តភក្តិ មនុស្សជាទីស្រលាញ់ ឬមហាជនដោយគ្រាន់តែមានស្មាតហ្វូនជំនាន់ថ្មីគឺ OPPO Reno2 រឺ Reno2 F គឺជាការស្រេច។

ជាក់ស្តែងកម្មវិធី #IamAStorygrapher ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតដល់មានការចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្តែងល្បីឈ្មោះលោក William Chan និងតារាបង្ហាញម៉ូតល្បីឈ្មោះ Coco ប្រចាំប្រទេសហុងកុង តាមរយៈការថតរូបថតជាមួយនឹងការសរសេរសាច់រឿងពិត៕

បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T