សង្សារ Jinwoon ក្រុម 2AM បង្ហោះសារបែបនេះទៅកាន់ហ្វេន ក្រោយបែកធ្លាយដំណឹងទាក់ទងគ្នា

//s6.kh1.co/56/5641afa68a47fef3f829c1f901b1a03f4bba014d.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ស្រីស្អាត Kyungri អតីតសមាជិកក្រុម 9Muses បានសរសេរខ្លីមួយ ផ្ញើទៅកាន់អ្នកគាំទ្ររបស់នាង និងគូស្នេហ៍ បន្ទាប់ពីបែកធ្លាយដំណឹងទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹង Jinwoon សមាជិកក្រុម 2AM។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ Kyungri បានបង្ហោះសារខ្លីៗបង្ហាញថា នាងបានជជែកវែកញែកអំពីរឿងនេះ ស្ទើរតែពេញមួយថ្ងៃទៅហើយ នាងទទួលស្គាល់ថា វាចប់អស់ហើយ ដូច្នេះនាងពិតជាចង់និយាយថា សុំទោស និងអរគុណទៅកាន់គ្រប់ៗគ្នា។

មិនត្រឹមតែប៉ុណ្ណោះទេ ស្រីស្អាតរូបនេះបានបញ្ចប់សេចក្ដីដោយ សារបង្ហាញពីការព្រួយបារម្ភ អំពីសុខភាពរបស់ហ្វេនៗផងដែរ ព្រោះរដូវរងារកំពុងតែឈានចូលមកដល់ហើយ។

គួរបញ្ជាក់ផងដែរថាតារាស្រី Kyungri និងតារាប្រុស Jinwoon បានទាក់ទងគ្នាអស់រយៈពេល ២ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ប៉ុន្តែដំណឹងដែលពួកគេទាក់ទងគ្នា ទើបតែត្រូវបានគេទម្លាយកាលពីពេលថ្មីៗនេះ ទើបធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kyungri និង Jinwoon 
រូបភាព Kyungri និង Jinwoon 
https://s6.kh1.co/__image/w=600,h=338,q=100/ec/ecddcf22a03fabf380871386f9f807129a5816f2.jpg
រូបភាព Kyungri  
រូបភាព Kyungri  
https://s6.kh1.co/__image/w=650,h=975,q=100/8f/8f180a30e19fd1bc7d4c7c31e4d3873143efcd25.jpg
រូបភាព Jinwoon 
រូបភាព Jinwoon 
រូបភាព Jinwoon 
រូបភាព Jinwoon 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T