ប្រហែលគាត់នឹក Ronaldo ហើយមើលទៅ! កីឡាករឆ្នើមរបស់ Real Madrid រូបនេះបង្ហើបថាខ្លួនចង់លេងនៅលីគកំពូលអ៊ីតាលី Serie A នាពេលអនាគត

//s4.kh1.co/00/00df1c62a64146701606d186c773235be90fc81c.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែបម្រើសញ្ជាតិក្រូអាតរបស់ក្លិប Real Madrid កីឡាករ Luka Modric បានបង្ហើបថាគាត់មានបំណងចង់ទៅលេងនៅក្របខណ្ឌ Serie A នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luka Modric ជាមួយនឹងពាន​ Ballon d'Or
  កីឡាករ Luka Modric ជាមួយនឹងពាន​ Ballon d'Or

យោងតាមកាសែត Don Balon បានអោយដឹងថាកីឡាករ Luka Modric ក៏មានទំនាក់ទនងក្នុងផ្ទេរទៅកាន់ក្លិប Inter Milan និង AC Milan នាខែមករាខាងមុខនេះផងដែរ។

ម្ចាស់ជើងឯក Ballon d'Or ឆ្នាំ២០១៨រូបនេះបាននិយាយក្នុងទូរទស្សន៍ Skysports ថា៖

"ខ្ញុំចូលចិត្តប្រទេសអ៊ីតាលី ព្រោះវានៅកៀកនឹងប្រទេសក្រូអាត។ ខ្ញុំចង់ទៅលេងនៅ Serie A ពីព្រោះខ្ញុំមានមិត្តរួមជាតតិជាច្រើនកំពុងលេងនៅទីនោះ។ ប្រជាជនអ៊ីតាលីល្អណាស់ ហើយពួកគេមានចិត្តគំនិតស្រដៀងនឹងប្រជាជនក្រូអាតដែរ។"

  កីឡាករ Luka Modric
  កីឡាករ Luka Modric

ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះបានបន្តទៀតថា៖

"ពួកយើងនឹងឃើញថាថ្ងៃណាមួយខ្ញុំនឹងលេងនៅប្រទេសអ៊ីតាលី ប៉ុន្តែឥលូវខ្ញុំមិនអាចនិយាយច្រើនអំពីរឿងនេះទេ ពីព្រោះខ្ញុំជាកីឡាកររបស់​ Real Madrid។"

គួររម្លឹកផងដែរថាកីឡាករ Luka Modric បានចំណាយពេល៧ឆ្នាំហើយជាមួយនឹងក្លិប​ Real Madrid ដោយបង្ហាញខ្លួនអោយក្លិបដែលមូលដ្ឋាននៅទីក្រុង Madrid មួយនេះ បានចំនួន៣១២ប្រកួត ស៊ុតបញ្ចូលទីបាន១៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៥០ដង៕

ប្រភព៖​ Beinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T