ខំគេចខ្លួនអស់១១ឆ្នាំ…តែវិលចូលអន្ទាក់​វិញដោយខ្លួនឯង​

//s6.kh1.co/e2/e20a325e1ec563d8b012ef95ce279935986a8ae1.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តបាត់ដំបង​ ៖ ជន​ត្រូវ​ចោទ​ក្នុង​អំពើ​«​ប្លន់​»២​នាក់ ត្រូវ​បាន​កម្លាំង​ផ្នែក​អនុវត្ត​ដីកាចាប់ខ្លួន​បានជា​បន្ត បន្ទាប់ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដែល​ស្ថិត​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ក្រោយ​ពី​ពួក​គេ​ប្រព្រឹត្ត​បទល្មើស ហើយ​ព្យាយាម​រត់គេច​ខ្លួន​អស់​រយៈពេល​១១​ឆ្នាំ កន្លង​ទៅ​នេះ​ ។ លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ទ​ទួល​​បន្ទុក​ក្រុម​អនុវត្ត​ដីកា​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​វ៉ា​ន់ វ៉ែន អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ និង​ម្នាក់​ទៀត​ឈ្មោះ​វឿ​ន អឿ​យ អាយុ​៤២​ឆ្នាំ នៅ​ភូ​មិន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/cd/cd88d461191fd178e86965d78edf9eb07c68d78d.jpg

លោកនាយ​រង​ការិយាល័យ​កំរិត​ធ្ងន់បាន​ប្រាប់​ថា ជន​ទាំង​២​នាក់ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកានៃ​អធិការ​នគរបាល​ស្រុក​សង្កែចាប់ខ្លួន​ជា​បន្តបន្ទាប់ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនលេខ​២៤៣ និង លេខ​២៤៥ ចុះ​ថ្ងៃ​ជាមួយ​គ្នា ថ្ងៃ​ទី​២៦ មិថុនា ២០០៨ ដែល​ចេញ​ដោយ​លោក​គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​»​។

បើ​តាម​យោង​តាម​ព្រឹត្តិ​ហេតុ​របស់​សមត្ថកិច្ច និងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ជន​ត្រូវ​ចោទ​ឈ្មោះ​វ៉ា​ន់ វ៉ែន និងឈ្មោះ​វឿ​ន អឿ​យ ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពី​បទ​«​ប្លន់​» ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០០៨ កន្លង​ទៅ​។ ប៉ុន្តែ​ក្រោយ​ពី​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នេះ ពួក​ជន​ដៃដល់​នេះ បាន​ព្យាយាម​រត់គេច​ខ្លួន ដែល​សមត្ថកិច្ច​ស្ទើរតែ​ភ្លេច​នូវ​សំណុំរឿង​នេះ​ទៅ​ហើយ តែ​នៅ​ពេល​ប្រទះ​ឃើញ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ដែល​មាន​ដីកា​តាម​ចាប់ខ្លួន​ស្រាប់​ផង ទើប​តាម​ក្របួច​ក​វាយ​ខ្នោះ​បញ្ជូន​ទៅ​ប្រគល់​ជួន​តុលាការ​តែ​ម្ដង ​។

https://s5.kh1.co/__image/w=650,h=379,q=100/71/713279d2e0a4005477264b700b8c009a794590f6.jpg

លោក​កង សុ​ផា​ន់​ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​និយាយ​ថា បើ​គិត​ត្រឹម​​ថ្ងៃ​ប្រព្រឹត្ត​បទល្មើស​រហូត​មក​ដល់​ថ្ងៃ​ចាប់ខ្លួន​នេះ មាន​រយៈពេល​១១​ឆ្នាំ​ហើយ ​។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​រត់គេច​ខ្លួនជនជាប់ចោទ​ខ្លះបាន​ត្រឡប់​មក​សម្ងំ​នៅ​ក្នុងផ្ទះ និង​ជន​ខ្លះ​ទិញ​តុ​តុ​រត់​ឈ្មូ​ល​ទាំង​ភ្នែក​លើ​ថ្ងាស លុះ​ទាក់ភ្នែក​សមត្ថកិច្ច ទើប​ក្របួច​បាន​តែ​ម្ដង​។

ទោះ​យ៉ាងណា លោក​កង សុ​ផា​ន់​ណា បាន​បញ្ជាក់​ថា កម្លាំង​ផ្នែក​អនុវត្ត​ដីកា នៃ​ការិយាល័យ​ជំនាញ របស់​លោក​បាន​រៀបចំ​បញ្ជូន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ​ ទៅ​ប្រគល់​ជួន​លោក​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា នេះ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​

https://s4.kh1.co/__image/w=650,h=379,q=100/f4/f4694809384c9130472fcea0bbc02d0b246ade0a.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T