អ្នកចាំទីកំពុងឡើងកូដម្នាក់នៅ Serie A អាចនឹងទៅជំនួសដំណែងដៃទីមួយរបស់ Courtois នៅ R. Madrid

//s6.kh1.co/24/2438f8ccc233f57a081aee2dff798b683a31f887.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាំទីរបស់ក្លិប AC Milan កីឡាករ Gianluigi Donnarumma គឺជាបេក្ខភាពមួយរូបដែលអាចនឹងចូលខ្លួនទៅជំនួសដំណែងដៃទីមួយរបស់ Thibaut Courtois នៅ Real Madrid។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thibaut Courtois
កីឡាករ Thibaut Courtois

ប្រភពពីក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថាភ្នាក់ងារផ្ទាល់របស់អ្នកចាំទី​ Donnarumma លោក Mino Raiola បានធ្វើដំណើរទៅកាន់រាជធានី Madrid ដើម្បីចរចា ខណៈក្លិបយក្សអេស្ប៉ាញ Real Madrid ក៏ធ្លាប់ចាប់អារម្មណ៍ចង់បានអ្នកចាំទីវ័យក្មេងរូបនេះផងដែរកាលពីរដូវកាល ២០១៧-២០១៨។

កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅក្លិបអ្នកមាននៅបារាំង Paris Saint-Germain ក៏បានដាក់ការចាប់អារម្មណ៍មកលើអ្នកចាំទីវ័យ ២០ឆ្នាំ Donnarumma ផងដែរ ប៉ុន្តែនៅនាទីចុងក្រោយមុនទីផ្សារបិទ PSG បានសម្រេចចិត្តខ្ចីជើង Keylor Navas ពី Real Madrid។

 កីឡាករ Gianluigi Donnarumma
 កីឡាករ Gianluigi Donnarumma

ជាមួយគ្នានេះ កាលពីខែតុលា Donnarumma និងភ្នាក់ងាររបស់គេបានបដិសេធក្នុងការបន្តកុងត្រាថ្មីជាមួយក្លិប AC Milan ដោយគេមានបំណងចង់ចាកចេញពីក្លិបជើងឯក Champions League ៧សម័យកាល។ ខណៈតម្លៃខ្លួនរបស់គេវិញ គឺមិនក្រោម ៧០លានអឺរ៉ូនោះទេ។

អ្នកចាំទីជម្រើសជាតិអ៊ីតាលី Donnarumma បង្ហាញទម្រង់លេងយ៉ាងល្អជាមួយ AC Milan ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែដោយសារក្លិបមិនអាចប្រជែងកៅអីដើម្បីលេងពានរង្វាន់ Champions League ជាហេតុផលមួយធ្វើឲ្យគេចង់ចាកចេញដើម្បីស្វែងរកការប្រកួតប្រជែងថ្មីក្នុងកម្រិតខ្ពស់៕

 កីឡាករ Gianluigi Donnarumma
 កីឡាករ Gianluigi Donnarumma

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T