នូវែលហ្សេឡង់​នឹងក្លាយជាមូលដ្ឋានសំរាប់បេសកកម្មផ្កាយរណប​វាស់ស្ទង់ការបំភាយឧស្ម័នមេតាន

//s4.kh1.co/07/079d71ce2fe8ac1e08c214f0eab38158f4df58fb.jpg
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

វេលីងតុន៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា បេសកកម្មផ្កាយរណបមួយដើម្បីវាស់ស្ទង់ការបំភាយឧស្ម័នមេតានសកលពីទីតាំងប្រេងនិងឧស្ម័ននឹងមានមូលដ្ឋាននៅក្នុងប្រទេសនូវែលសេឡង់ ដោយមានការសហការជាមួយក្រុមបរិស្ថានសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ​ឧបករណ៍នេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ វាត្រូវបានគេរចនាឡើងដើម្បីកំណត់ទីតាំងនិងវាស់មេតានពីប្រភពមនុស្សនៅទូទាំងពិភពលោកហើយនឹងផ្តល់ទិន្នន័យដើម្បីតាមដាននិងកាត់បន្ថយការសាយភាយទាំងនោះ។

គម្រោងនេះរួមជាមួយមូលនិធិការពារបរិស្ថាន ដែលជាក្រុមមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញពីការសហការដំបូងរបស់ប្រទេសនូវែលហ្សេឡង់ក្នុងបេសកកម្មអវកាសដែលឧបត្ថម្ភដោយរដ្ឋ។

​បេសកកម្មផ្កាយរណបនេះនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២ ជាមួយនិងការវិនិយោគ ​១៦,៦ លានដុល្លារ នៅក្នុងគម្រោង។

លោក Megan Woods រដ្ឋមន្រ្តីស្រាវជ្រាវវិទ្យាសាស្ត្រនិងច្នៃប្រឌិតបានប្រាប់សន្និសីទសារព័ត៌មានមួយថា“ ផ្នែកដ៏សំខាន់នៃការវិនិយោគ ​១៦,៦ លានដុល្លារនេះ នឹងផ្តល់ថវិកាដល់ការសាងសង់និងប្រតិបត្តិការនៃមជ្ឈមណ្ឌលត្រួតពិនិត្យមូលដ្ឋានបេសកកម្មនៅនូវែលហ្សេឡង់” ។

វានឹងជួយឱ្យយើងបង្កើនសមត្ថភាពរបស់យើងនៅក្នុងវិស័យអវកាសនិងការចូលរួមក្នុងបេសកកម្មអវកាសនាពេលអនាគត។

រឿងដំបូងបង្អស់គឺត្រូវប្រមូលទិន្នន័យនៃការបំភាយឧស្ម័នពីឧស្សាហកម្មប្រេងនិងឧស្ម័ន ហើយប្រទេសនូវែលហ្សេឡង់ផងដែរ ក៏អាចនឹងស៊ើបអង្កេតពីលទ្ធភាពនៃការប្រើប្រាស់ទិន្នន័យនេះដើម្បីធ្វើការសិក្សាពីការបំភាយឧស្ម័នពីវិស័យកសិកម្មផងដែរ។

ការត្រួតពិនិត្យការបំភាយឧស្ម័នពីបសុសត្វគឺជាការផ្តោតសំខាន់មួយសម្រាប់ប្រទេសនូវែលសេឡង់ ដែលបានកំណត់គោលដៅដើម្បីឱ្យក្លាយជាប្រទេសកាបូនអព្យាក្រឹតនៅឆ្នាំ ២០២៥៕

ផ្កាយរណបវាស់ស្ទង់ការបំភាយឧស្ម័នមេតាន
ផ្កាយរណបវាស់ស្ទង់ការបំភាយឧស្ម័នមេតាន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T