ស្ថានីយទូរទស្សន៍របស់ CBS (CTN MYTV និង CNC) នឹងធ្វើការផ្សាយបន្តផ្ទាល់ ការប្រកួតជម្រុះ «FIFA World Cup» រវាងហុងកុង និងកម្ពុជា!

//s4.kh1.co/03/03d0d87d9a6d0169213cad41a985cf073246130e.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នេះជាការជួបគ្នាលើកទីពីរ រវាងក្រុមទាំងពីរ ក្នុងព្រឹត្តិការណ៍ខាងលើ ដែលកាលពីជុំទីមួយ កម្ពុជាបានប្រកួតស្មើជាមួយហុងកុង ដោយលទ្ធផល១ទល់នឹង១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ សម្រាប់ជំនួបនៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ កម្ពុជាបានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះហុងកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតជម្រុះជុំទី២
ការប្រកួតជម្រុះជុំទី២

ចំពោះកម្ពុជា មុនការប្រកួតផ្លូវការទល់នឹងហុងកុង ក៏បានណាត់ជួបគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំតែប៉ុណ្ណោះ។

ដោយឡែក ហុងកុង នឹងស្វាគមន៍ក្រុមបារ៉ែន ដែលស្ថិតក្នុងពូល C ជាមួយគ្នា ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មុននឹងទទួលក្រុមគោព្រៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា។

រូបភាពការប្រកួតរវាងកម្ពុជា​ និងហុងកុង ក្នុងវគ្គជម្រុះជុំទី១
រូបភាពការប្រកួតរវាងកម្ពុជា​ និងហុងកុង ក្នុងវគ្គជម្រុះជុំទី១

ការប្រកួតរវាងហុងកុងទល់នឹងកម្ពុជា នឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page: CBS Sport។ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានទស្សនាការប្រកួតដ៏ជក់ចិត្តនេះទាំងអស់គ្នា៕  

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា 
ក្រុមបាល់ទាត់ជម្រើសជាតិហុងកុង 
ក្រុមបាល់ទាត់ជម្រើសជាតិហុងកុង 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T