ផលិតផល Radiance Peel របស់ Hera.R ជាទឹកភៀលAHA ចម្រាញ់ពីធម្មជាតិ១០០% អាចជំនួសពីការរុញម្ជុល ឬបាញ់ឡាស៊ែ ជួយឲ្យមុខស្អាត អស់បញ្ហាទៀតហើយ!

//s4.kh1.co/08/085d174a67588a0520cfacd4f69478a4049204a5.jpg
នារី

 ១៤-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកណាខ្លះធ្លាប់ចង់ ភៀលមុខ រុញម្ជុល ឬបាញ់ឡាស៊ែឲ្យមុខស្អាតអស់បញ្ហា ប៉ុន្តែគិតថាវាថ្លៃពេក និងគ្មានពេល? ងាយៗណាស់ឥឡូវសម្រាប់អ្នកមានបញ្ហាមុខខ្លាំងដូចជា ជាំ អាចម៍រុយ ស្នាមខ្មៅ ស្នាមខ្មូតប្រហោង រន្ធញើសធំ មុនសាច់ មុនកប់អីអស់បារម្មណ៍ហើយ អាចភៀលមុខបាននៅផ្ទះដោយខ្លួនឯងជាមួយផលិតផលរបស់អង់គ្លេស គុណភាពខ្ពស់ ធានាប្រសិទ្ធភាព និងសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទឹកភៀលព្យាបាលមុខ
ទឹកភៀលព្យាបាលមុខ

មកដល់មុនគេនៅខ្មែរ ហើយប្រភេទទឹកភៀលដែលកំពុងតែពេញនិយមខ្លាំងនៅអឺរ៉ុប និងអាមេរិច។ ផលិតផល Radiance Peel របស់ Hera.R ជាទឹកភៀល ដែលមាន AHA កម្រិត ៣០% ចម្រាញ់ពីធម្មជាតិ ១០០% មានសុវត្ថិភាពប្រើបានដោយខ្លួនឯង មិនបាច់ទៅគ្លីនិកហើយទទួលបានលទ្ធផលដូចបាញ់ឡាស៊ែ ឬរុញម្ជុលអ៊ីចឹង។

ងាយៗដោយលាបលើមុខតែ៣នាទី ហើយលាងចេញ​ ប្រើមួយអាទិត្យម្តងសម្រាប់មុខបញ្ហាខ្លាំង ឬតិចជាងហ្នឹងសម្រាប់មុខមានបញ្ហាល្មមៗតែចង់ឲ្យមុខសភ្លឺរលោងស្អាតដូចកូរ៉េ។​ ឃើញលទ្ធផលប្លែកតាំងពីប្រើលើកដំបូង។

វីដេអូ

តោះអានខាងក្រោមថាទឹកភៀលហ្នឹងជួយអីខ្លះ៖

• កំចាត់កោសិកាចាស់មិនល្អពីខាងក្នុងស្បែកដែលជួយឲ្យឡេ ឬគ្រីម ដែលអ្នកលាបថែរក្សាស្បែកបានជ្រាបចូលដល់ក្នុងស្បែកពីខាងក្នុង។
• បង្រួមរន្ធញើសឲ្យតូចឲ្យផ្ទៃមុខរលោង ដោយសាររន្ធញើស ដែលជាធម្មតារីកកាន់តែធំ នៅពេលដែលអ្នកផាត់មុខច្រើន ឬស្បែកមុខមានជាប់ជាមួយធូលីដី និងបាក់តេរីផ្សេងៗក្រាស់ៗ ដែលបង្កឲ្យកើតជាមុន និងមុខខ្សាច់ជាដើម។
Radiance Peel មានសារធាតុតូចល្អិត ដែលអាចជ្រាបចូលទៅដល់ក្នុងក្រពេញស្បែក ដើម្បីបើករន្ធញើសឲ្យធូលី និងបាក់តេរីជ្រុះចេញ ហើយធ្វើឲ្យរន្ធញើសរួមតូចមកវិញ។
• ព្យាបាលមុន និងស្លាកស្នាមមុនដោយជួយពន្លឿនឲ្យមុនឆាប់ក្រៀមហើយ ជាលឿនជាងធម្មតា ទប់ស្កាត់មុនដែលកើតពេលខាងមុខហើយក៏កាត់បន្ថយ ស្លាកស្លាមប្រហោងដោយបណ្តុះកោសិកាស្បែកថ្មី។
• ព្យាបាលមុខជាំ ខ្មៅដោយសារកម្តៅថ្ងៃធ្វើឲ្យស្បែកមុខភ្លឺជាងមុនពីខាងក្នុងជួយកាត់បន្ថយ មុខជាំ ឬខ្មៅខ្លោចដែលបណ្តាលមកពីបញ្ហាផ្សេងៗ ដូចជាបន្ទាប់ពីសម្រាលកូន ឬត្រូវពន្លឺថ្ងៃលើសកំណត់ជាដើម។
•​ កាត់បន្ថយភាពជ្រីវជ្រួញ ឲ្យមុខក្មេងជាងវ័យដោយជួយបង្កជារំញោច​​ ឲ្យក្រពេញស្បែកធ្វើការខ្លាំងជាងមុនដូចជា បង្កើតជាខូឡាជែន និងសារធាតុសំណើមពីធម្មជាតិ ដើម្បីការពារ និងថែរក្សាស្បែកអ្នកឲ្យកាន់តែល្អជាងមុន។

ទឹកភៀលនេះពិសេសណាស់ដែលទិញតែម្តងចំណុះ៣០មីលីលីត្រ អាចប្រើដល់ច្រើនខែ​ណាស់ដោយសារពេលប្រើបន្តក់តែបន្តិចសម្រាប់កន្លែងដែលស្បែកត្រូវការព្យាបាលប៉ុណ្ណោះ។ វាមិនកាត់ ឬធ្វើឲ្យសឹកស្បែកដែលបង្កឲ្យមានបញ្ហាស្បែកនៅថ្ងៃក្រោយឡើយ ព្រោះវាជាប្រភេទព្យាបាលពីខាងក្នុង។ ស្បែកស ភ្លឺបែបលឿង មិនប្រែក្រហមពេលត្រូវថ្ងៃ។

Radiance Peel on skin
Radiance Peel on skin

ផលិតផលរបស់ Hera.R ក៏មានជាឈុតថែរក្សាស្បែកដូចជា៖

Radiance Face Cleanser ហ្វូមលាងសម្អាតឲ្យមុខស្អាតទន់ភ្លឺអស់មុនអង្កាមហើយមិនស្ងួតមុខ។

Radiance Face Cleanser
Radiance Face Cleanser

Radiance Rejuvenating ជាសេរ៉ូមដែលផ្សំដោយវីតាមីនC Hyaluronic Acids និងវីតាមីនជាច្រើនប្រភេទ ដែលផ្តល់សំណើមខ្លាំងពីក្នុង និងបន្ថយស្នាមខ្មៅឲ្យមុខភ្លឺរលោង។​ សេរ៉ូមនេះផ្ទុកក្នុងដបខ្មៅជិតមិនឲ្យពន្លឺជ្រៀបចូលក្នុងដែលបង្កឲ្យខូចគុណភាពវីតាមីនC ឲ្យប្រែទៅជាពណ៌ទឹកក្រូច ឬក្រម៉ៅឡើយ។ ពិសេសបំផុតសម្រាប់អ្នកអាយុច្រើន ព្រោះជាជួយផ្តល់សំណើមពីក្នុង បន្តឹងស្បែកមុខកាត់បន្ថយស្នាមជ្រួញ។

Radiance Rejuvenating Serum
Radiance Rejuvenating Serum

Radiance Night Treatment គ្រីមថែរក្សាបន្ទន់ស្បែកពេលយប់ជាប្រភេទគ្រីម និង Sleeping Mask តែមួយដែលជួយផ្តល់សំណើមបានមួយយប់ទល់ភ្លឺ បំបាត់ស្លក់ក្រោមភ្នែក និងធ្វើឲ្យស្បែកសថ្លា។

Radiance Night Treatment 
Radiance Night Treatment 

Radiance Night Treatment គ្រីមការពារកម្តៅថ្ងៃមាន SPF50+++ ដែលការពារស្បែកបានយ៉ាងល្អពីពន្លឺព្រះអាទិត្យទាំង UVA និង UVB ដែលទប់មិនឲ្យស្បែកខ្លោច ឡើងជាំជ្រួញ មហារីកស្បែក។ វាជាប្រភេទថែរក្សាស្បែក និង Oil-Free គ្មានប្រេងដែលអាចប្រើតែឯង ឬជាទ្រនាប់ម៉្សៅផាត់ឲ្យឃើញមុខភ្លឺរលោងមិនកកសព្រុសឡើយ។

Radiance UV Cream
Radiance UV Cream

ផលិតផលទាំងនេះអាចប្រើបានសម្រាប់គ្រប់ប្រភេទស្បែកជាពិសេសស្បែកដែលងាយប្រតិកម្ម និងខូចដោយសារប្រើផលិតផលខុសពីមុន ដោយសារផលិតផល Hera.R ស្តង់ដារខ្ពស់ មានការវេចខ្ចប់ត្រឹមត្រូវ គ្រឿងផ្សំកំពូលៗ​ ហើយមិនមានបន្ថែមជាតិគីមីមិនល្អ លក្ខពណ៌ ឬក្លិនទឹកអប់ដែលធ្វើឲ្យប៉ះពាល់ស្បែកឡើយ។

Acne
Acne
melasma before and after
melasma before and after
Red and thin skin
Red and thin skin

ខែនេះមានប្រូម៉ូសិនពិសេសណា៎​ គ្រប់ផលិតផលទាំងអស់ ២ដបទំហំធំតម្លៃតែ $៣០ ទេ។ បើយកជាឈុតគ្រប់មុខបានកាបូបស្បែកប្រេនប្រេនមិនជ្រាបទឹកមួយទៀត។

ប្រូម៉ូសិនពិសេស
ប្រូម៉ូសិនពិសេស

សូមចូលទៅកាន់ទំព័រ facebook.com/herarbeauty/ ដើម្បីសាកសួរព័ត៌មានបន្ថែម។ អាចឆាតទៅផេកដើម្បីធ្វើការប្រឹក្សាឥតគិតថ្លៃជាមួយអ្នកជំនាញសម្រាប់ប្រភេទស្បែកមុខអ្នកដោយផ្ទាល់៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T