កីឡាករម្នាក់របស់ Man UTD សារភាពត្រង់ៗថា គេនឹកដល់លោក Jose Mourinho

//s4.kh1.co/0a/0a83f5a1a48844f74ef056fdb4fbe6165a8c9511.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែការពាររបស់ Manchester United កីឡាករ Victor Lindelof បានសារភាពថាគេនឹកអតីតអ្នកចាត់ការទូទៅលោក Jose Mourinho បន្ទាប់ពីលោកបានចាកចេញពីបិសាចក្រហមកាលពីរដូវកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Victor Lindelof 
កីឡាករ Victor Lindelof 

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ត្រូវបានបណ្ដេញចេញពីដំណែងនៅ Manchester United កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដោយមកទល់នឹងពេលនេះលោកមិនទាន់ទៅចូលរួមដឹកនាំនៅក្លិបណាមួយនៅឡើយទេ។

ជាមួយគ្នានេះ អតីតកូនក្រុមរបស់លោក ខ្សែការពារជម្រើសជាតិស៊ុយអ៊ែត Lindelof បានបង្ហាញនឹករលឹកដល់អតីតអ្នកចាត់ការទូទៅរបស់ខ្លួន ហើយគេសង្ឃឹមថាលោក Mourinho នឹងត្រឡប់មកដឹកនាំក្រុមដែលមានលំដាប់កំពូលម្ដងទៀតនាពេលអនាគតខាងមុខ។

កីឡាករ Victor Lindelof 
កីឡាករ Victor Lindelof 

ថ្លែងប្រាប់កាសែតក្នុងប្រទេសស៊ុយអ៊ែត Lindelof បាននិយាយថា៖

“គាត់គឺជាគ្រូបង្វឹកដ៏ល្អបំផុតម្នាក់ ហើយគាត់សាកសមនឹងទទួលបានការងារជាមួយក្លិបធំៗ។ ខ្ញុំនឹកគាត់ និងចង់ឃើញគាត់ត្រឡប់មកវិញក្នុងវិស័យបាល់ទាត់។”

ខ្សែការពារកម្ពស់ ១.៨៧ម៉ែត្រ បានបន្តទៀតថា៖

“គាត់ជាគ្រូបង្វឹក និងជាមនុស្សល្អម្នាក់។ គាត់បានផ្ដល់ឱកាសមកដល់ខ្ញុំ និងបាននាំខ្ញុំឲ្យបានស្គាល់អ្វីៗគ្រប់យ៉ាង។”

កីឡាករ Victor Lindelof និងលោក Jose Mourinho 
កីឡាករ Victor Lindelof និងលោក Jose Mourinho 

គួរឲ្យដឹងដែរថា អ្នកចាត់ការទូទៅរហស្សនាម Special One បានទិញខ្សែការពារកណ្ដាល Victor Lindelof ពីក្លិប Benfica ក្នុងឆ្នាំ២០១៧ អំឡុងពេលលោកនៅដឹកនាំ Manchester United ជាមួយតម្លៃខ្លួន ៣០លានផោន។ កាលពីខែកញ្ញា Lindelof ក៏ទើបតែបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៤ នៅកីឡដ្ឋាន Old Trafford ផងដែរ៕

ប្រភពSkySports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T