Jackson នៅតែខ្លាំងសម្រាប់ទីផ្សារអាមេរិក ដោយជាប់ឈ្មោះលើតារាង Billboard ទាំង១០

//s5.kh1.co/1c/1c4b5f6b5c4e9635dd3782cafbec9d18399d4bed.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលចុងខែតុលា តារាចម្រៀងប្រុសល្បីឈ្មោះ សមាជិកក្រុមចម្រៀង Got7 គឺ Jackson ទើបតែបានបញ្ចេញអាល់ប៊ុមទោលថ្មីមួយ មានឈ្មោះថា Mirrors។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនយូរប៉ុន្មាន បទចម្រៀងថ្មីរបស់លោក ទទួលបានការគាំទ្រខ្លាំង ទាំងនៅកូរ៉េ ចិន​ រួមទាំងអាមេរិកផងដែរ រហូតជាប់ឈ្មោះជាបន្តបន្ទាប់នៅលើតារាង Billboard។

នៅថ្ងៃទី៥ ខែវិច្ឆិកានេះ Jackson បានឈរនៅចំណាត់ថ្នាក់លេខ៣២ នៅលើតារាង Billboard200 ចំណាត់ថ្នាក់លេខ១ លើតារាង Billboard Independent Album លេខ២ លើតារាង Billboard Rap Album Sales និងលេខ៣ លើតារាង Billboard Digital Album។

មិនត្រឹមតែប៉ុណ្ណឹងទេ Jackson ក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់ លើតារាង Billboard Top Album Sales តារាង Top Current Album តារាង Top Rap Album តារាង Top R&B/Hip-hop Album និងមានជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Jackson បានសហការជាមួយ Fendi ហើយបានចេញបទចម្រៀងថ្មីមួយបទ មានចំណងជើងថា Fendiman ដែលបទនេះក៏បានឈរនៅលើតារាង iTunes របស់សហរដ្ឋអាមេរិកកាល កាលពីខែឧសភាកន្លងទៅថ្មីៗនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
រូបភាព Jackson
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T