កម្មពារ! បុរសម្នាក់សើចចំអក បន្ទាប់ពីឃើញមិត្តភក្ដិរត់បុកទ្វារកញ្ចក់ដួល លុះពេលខ្លួនធ្វើត្រាប់តាម ស្រាប់តែ…! (មានវីដេអូ)

//s5.kh1.co/a8/a88000e7e48c51ba3a8ebe38de25048b86f0c860.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវសកម្មភាពបុរសម្នាក់សើចចំអក បន្ទាប់ពីឃើញមិត្តភក្ដិរត់បុកទ្វារកញ្ចក់ដួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតចេញពីកាមេរ៉ាសុវត្ថិភាពនៅអគារមួយកន្លែង ក្នុងប្រទេសចិន ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា បុរសពាក់អាវពណ៌ស.ម្នាក់បានរត់គេចពីការដេញប្រលែង ពីបុរសម្នាក់ទៀតដែលជាមិត្តភក្ដិនឹងគ្នា ប៉ុន្ដែដោយមិនបានចាប់អារម្មណ៍ បណ្ដាលឲ្យបុកទ្វារកញ្ចក់ ដួលអុកគូទទៅលើឥដ្ឋ។ ឃើញដូច្នេះ មិត្តភក្ដិរបស់គាត់បានអស់សំណើចយ៉ាងខ្លាំង។ បន្ទាប់មក ក៏ធ្វើត្រាប់តាមដោយរត់ទៅបុកទ្វារកញ្ចក់ បណ្ដាលឲ្យបែកទ្វារកញ្ចក់ភ្លាមៗ។

បើទោះបីជាយ៉ាងណាក្ដី គេក៏មិនដឹងទេថា នឹងមានអ្វីកើតឡើងបន្ទាប់ពីបែកទ្វារកញ្ចក់រួចនោះទេ។

ចំពោះវីដេអូនោះដែរ មានអ្នកចូលទស្សនានៅលើបណ្ដាញសង្គមរហូតដល់ទៅ២.៥លានដង។ ទន្ទឹមនឹងនេះក៏មានមហាជនខ្លះបានបញ្ចេញមតិបែបលេងសើចថា៖

«បុរសនោះគ្រាន់តែចង់បង្រៀនមិត្តរបស់គាត់ក្នុងការបំផ្លាញទ្វារកញ្ចក់ប៉ុណ្ណោះ។

«ឥឡូវនេះ គាត់ត្រូវចំណាយលុយសងថ្លៃខូតខាតដោយសារទង្វើឡប់របស់គាត់។»

«គាត់នឹងមានស្នាមរបួស ដើម្បីចងចាំមិនត្រូវសើចចំអកឲ្យមិត្តភក្ដិនៅថ្ងៃក្រោយ៕» 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T