Google Earth ធ្លាប់បានបំបែកក្ដីរឿងបុរសម្នាក់បាត់ខ្លួន២០ឆ្នាំមុន

//s4.kh1.co/68/68e2127fe30163c9d2f085ebcf23bacd55f7dfd9.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលនិយាយពីការបាត់ខ្លួនមនុស្សតាំងពីអតីតកាលដោយគ្មានមូលហេតុ។ តួយ៉ាងដូចជារឿងក្ដីរបស់លោក Wiliam Earl Moldt ដែលបានបាត់ខ្លួនតាំងពីខែវិច្ឆិកាឆ្នាំ១៩៩៧។ មានការរាយការណ៍មកថា ពេលនោះលោក Moldt បានតេប្រាប់មិត្តស្រីរបស់លោកនៅម៉ោង៩កន្លះយប់ ថាគាត់នឹងចេញពីក្លឹបហើយនឹងត្រឡប់មកផ្ទះវិញឆាប់ៗ។ មានការរាយការណ៍បន្តទៀតថា លោក Moldt បានចាកចេញពីក្លឹបប្រហែលម៉ោង១១យប់ ហើយគេសង្ស័យថាប្រហែលជាលោកស្ថិតក្នុងស្ថានភាពស្រវឹងទើបមិនឃើញត្រឡប់មកផ្ទះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=366,q=100/c8/c8170c8cc9b5165ae947df45820983a92d4da768.jpg

រឿងក្ដីនេះនៅតែមិនទាន់អាចបំបែកបាន រហូតដល់មេជាងម្នាក់បានប្រើ Google Earth។ មេជាងម្នាក់នោះបានប្រាប់ឲ្យដឹងថា គាត់ចាប់អារម្មណ៍ចំនុចមួយនៅក្នុងស្រះដែលស្ថិតនៅតំបន់ផ្ទះអភិវឌ្ឍន៍ក្នុងតំបន់ Wellington រដ្ឋ Florida ដោយគាត់បានពង្រួមផែនទីឲ្យជិត ហើយគាត់បានឃើញឡានមួយនៅក្នុងស្រះ។ ប៉ូលីសក៏បានមកដល់តំបន់នេះ រួចក៏ទាញឡានឡើងយកមកត្រួតពិនិត្យ ហើយអ្វីដែលគួរឲ្យតក់ស្លុតនោះគឺគេឃើញមានគ្រោងឆ្អឹងនៅសល់។ បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យមក គេដឹងថាវាពិតជាឆ្អឹងរបស់លោក Moldt មែន។ បើតាមសារព័ត៌មាន BBC បានបញ្ជាក់ឲ្យដឹងថា ប្រហែលជាលោក Moldt មិនអាចគ្រប់គ្រងស្ថានភាពក្នុងពេលបើកបរទើបបណ្ដាលឲ្យឡានរេចង្កូតធ្លាក់ចូលស្រះដូចនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T