ចៅភ្លោះ3នាក់ របស់សម្ដេចតេជោ​ ប្រសូត​នៅមណ្ឌលសុខភាពពាមជីលាំង!

//s4.kh1.co/f3/f370e23f453a3176f91a7aa3ec5dbbe469cf73f4.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ចាម ៖ ចៅ​ភ្លោះ​៣​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រសូត​នៅ​មណ្ឌល​សុខភាព​ពាមជីលាំង ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំខេត្ត​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ប៉ុន្តែ​ដោយសារ​តែ​សុខភាព​ខ្សោយ​នោះ ចៅ​ភ្លោះទាំង​៣​ត្រូវ​បាន​ជីដូន​នាំ​យក​មក​សង្គ្រោះ​ដោយដាក់​ចិញ្ចឹម​នៅ​ក្នុង​កែវ​វិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/6a/6a40b9955cb566ad50cb89f4f12c69fbdcef5266.jpg

ស្ត្រី​ឈ្មោះ ផៃ ដា​នី អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងឃុំ​ពាមជីលាំង ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ប្អូនស្រី គាត់​ឈ្មោះ ផៃ ធា​រី អាយុ​២៧​ឆ្នាំ មាន​ផ្ទៃពោះ​៥​ទៅ ៦​ខែ បាន​ទៅ​ពិនិត្យ​អេកូ​នៅ​កំពង់​ឫស្សី ក្នុង​ឃុំ​រកា​ពប្រាំ ស្រុក​ត្បូងឃ្មុំ ឃើញ​កូនភ្លោះ​តែ​មិន​ច្បាស់​ថា ៣​នាក់​ទេ សូម​ឲ្យ​តាមដាន​បន្ថែម ។

គាត់​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ប្អូនស្រី​គាត់​កើត​បានកូន​ភ្លោះ​ប្រុស​បី​នាក់ ក្នុង​នោះកូន​បង​គេ​ទម្ងន់​១​គីឡូក្រាម ទី​ពីរ​ទម្ងន់​១,៥០​គីឡូ​ក្រាម និង​ទី​បី​ទម្ងន់​១,៩៥​គីឡូក្រាម​។ ដោយសារ​តែ​សុខភាព​របស់​ក្មួយ​ភ្លោះ​ទាំង​៣​ខ្សោយ ក៏​ប្រញាប់​ដឹក​មក​សង្គ្រោះ​ដោយ​ដាក់​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ហើយ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា គឺ​សុខភាព​របស់​ក្មួយ​ភ្លោះ​ទាំង​៣​ប្រសើរ​បន្តិច​ហើយ ។

https://s6.kh1.co/__image/w=650,h=379,q=100/82/82d21e873c885a5f22b95d025a2b61e53a204efc.jpg

ស្ត្រី​ជា​បង​បន្ត​ថា ក្នុង​ពេល​ប្អូនស្រី​មាន​ផ្ទៃ ពោះ​បាន​យល់សប្តិ​ឃើញ​គេ​ឲ្យ​កងដៃ​ចំនួន​៣លុះ​ពេល​កើត​បានកូន​ភ្លោះ​បី​នាក់ ។ សព្វ​ថ្ងៃនេះ​ជីវភាព​របស់​ប្អូនស្រី​និង​ប្ដី​រស់នៅ​ជាមួយ​ម្ដាយ​ចំណាស់់​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ដោយ​ប្រកប​របរ​ធ្វើស្រែ ។ ប្អូនស្រី​ដែល​ត្រូវជា​ម្ដាយ​របស់​កូនភ្លោះ​បី មិន​បាន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ទេ គឺ​សម្រាក​នៅ​ឯ​ផ្ទះ​ដោយ​មាន​ប្ដី​មើលថែ​រក្សា ។

អ្នកស្រី ធី​ម ថា អាយុ​៥២​ឆ្នាំ ត្រូវជា​ជីដូន​បង្កើត​របស់​កូនភ្លោះ​បី​នាក់ និយាយ​ថា ក្នុង​ពេល​កូនស្រី​គាត់​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខភាព​ពាមជីលាំង គាត់​មិន​បាន​ទៅ​ជាមួយ​ទេ ។ លុះ​នៅ​ពេល​ដឹង​ថា​សម្រាល​បានកូន​ភ្លោះ​៣ ហើយសុខភាព​របស់​ចៅ​មិនសូវ​ធានា​ប៉ុន្មាន​នោះ ក៏​ប្រញាប់​ធ្វើ​ដំណើរ​មក​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ រួច​យក​ចៅប្រុស​ទាំង​៣​នាក់​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ។

https://s4.kh1.co/__image/w=650,h=379,q=100/f5/f5dc0ba6b039cc67432c20d298f489fd254190e5.jpg

ជីដូន​រូប​នេះ ​បញ្ជាក់​ថា កាលពីមុន​គាត់​ធ្លាប់​ឆ្លងទន្លេ​បានកូន​ភ្លោះ​បី​ដែរ ប៉ុន្តែ​កូន​បង និង​ពៅ​បាន​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​កូន​កណ្ដាល​សព្វថ្ងៃ​អាយុ​៣២​ឆ្នាំ ដែល​ជា​អ្នក​មើលថែ​រក្សា​រូប​គាត់​សព្វថ្ងៃ នៅ​ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ។

ជា​ចុង​ក្រោយ គាត់​បាន​លើក​ម្រាមដៃ​ដប់​សំពះ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ជួយ​សង្គ្រោះ​ចៅ​ភ្លោះ​ទាំង​បី​នាក់​របស់​គាត់​ឱ្យ​បាន​រស់​ផង ។ គាត់​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សម្ដេច​តេ​ជា​នឹង​ជួយ​ដល់​ចៅ​ទាំង​បី​នាក់ ព្រោះ​សម្ដេច​តែង​ចាត់​ទុក​ថា ឲ្យ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រសូត​បានកូន​ភ្លោះ​៣ គឺជា​ចៅ​របស់​សម្ដេច ។

បើ​តាម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ប្រាប់​ថា កូនភ្លោះ​៣​នាក់​នេះ​កើត​មិន គ្រប់​ខែ ដោយ​ម្ដាយ​មាន​ផ្ទៃពោះ​ជាង​៨​ខែ​ក៏​ប្រសូត ។ កត្តា​នេះ​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​កូន​មិនសូវ​ល្អ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ គ្រូពេទ្យ​នឹង​ប្រឹង​ថែទាំ​សង្គ្រោះ​កូនភ្លោះ​ទាំង​បី​នាក់ ៕

https://s4.kh1.co/__image/w=650,h=867,q=100/f2/f2d1de74cf6d53fa036e98a83347259e67c00fe1.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T