Barcelona នឹងអនុញ្ញាតអោយកីឡាករ៣រូបចាកចេញនាខែមករាខាងមុខនេះ

//s6.kh1.co/e9/e9594a8c1ff9351b819188a88aed392f0a9d6284.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ យោងតាមកាសែត Don Balon បានអោយដឹងថាក្លិប FC Barcelona ទំនងអាចនឹងអនុញ្ញាតអោយកីឡាកររបស់ខ្លួន៣រួប ចាកចេញនៅអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករទាំង៣រូបនោះរួមមាន ខ្សែបម្រើវ័យ២១ឆ្នាំកីឡាករ Carles Alena ដែលអាចនឹងចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ចំណែឯកីឡាករ Ivan Rakitic  និងខ្សែការពារស្លាបស្ដាំសញ្ជាតិសេណេហ្កាល់កីឡាករ Moussa Wague អាចនឹងចាកចេញជាអចិន្ត្រៃយ៍ ។

  កីឡាករ Carles Alena
  កីឡាករ Carles Alena

កីឡាករទាំង៣រូបនេះ ហាក់មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Ernesto Valverde ដោយពុំសូវមានឱកាសក្នុងការចូលប្រកួតនោះទេ។​

  កីឡាករ Ivan Rakitic  
  កីឡាករ Ivan Rakitic  

ក្នុងរដូវកាលថ្មីនេះ កីឡាករ Carles Alena បង្ហាញខ្លួនបានតែ១ប្រកួតប៉ុណ្ណោះ ចំណែកឯខ្សែបម្រើវ័យ៣១ឆ្នាំកីឡាករ Ivan Rakitic ចូលលេងបាន១០ប្រកួត ខណៈពេលដែលកីឡាករ Moussa Wague មិនមានឱកាសបានចូលលេងសូម្បីតែ១ប្រកួត។

  កីឡាករ Moussa Wague
  កីឡាករ Moussa Wague

តាមរយៈប្រភពដដែលបានបន្តអោយដឹងទៀតថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Carles Alena កំពុងត្រូវបានក្លិប Tottenham ចាប់អារម្មណ៍ចង់បានដើម្បីទៅជំនួសកន្លែងកីឡាករ Christian Eriksen ខណៈពេលដែលកីឡាករ Ivan Rakitic កំពុងត្រូវបានក្លិបធំៗពីរនៅអ៊ីតាលីកំពុងប្រជែងគ្នាចង់បាន រួមមានក្លិប Inter Milan និង Juventus។

គួររម្លឹកផងដែរថាកីឡាករ Carles Alena ជាយុវជនថ្នាលរបស់ក្លិប​ Barcelona ហើយបានតម្លើងអោយមកលេងក្នុងឈុតធំ កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបាន៣៥ប្រកួត ស៊ុតបញ្ចូលទីបាន៣គ្រាប់។ រីឯកីឡាករ Ivan Rakitic បានផ្ទេរពីក្រុមពីក្រុម Sevilla FC មកចូលរួមជាមួយក្រុម Barcelona កាលពីឆ្នាំ២០១៤ ជាមួយនឹងតម្លៃផ្ទេរ១៨លានអឺរ៉ូ បង្ហាញខ្លួន២៧៨ប្រកួត ស៊ុតបញ្ចូលទីបាន៣៤គ្រាប់។ ចំណែកឯកីឡាករ Moussa Wague ក៏ជាជាយុវជនថ្នាលរបស់ក្លិប​ Barcelona ផងដែរ ដោយបានតម្លើងអោយមកលេងក្នុងឈុតធំក្នុងឆ្នាំ២០១៩នេះ ហើយទើបបង្ហាញខ្លួនបានចំនួន៣ប្រកួតប៉ុណ្ណោះ៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T