​Apple Watch Series 6 ​នឹង​ដំណើរការល្អជាងមុន ហើយធន់នឹងទឹក​ជាងមុន

//s4.kh1.co/6d/6d70754e18d4ef0f86e7175ea7971a36592fdb8c.jpg
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ នាឡិកា Apple Watch Series 5 ត្រូវបានដាក់លក់កាលពីដើមឆ្នាំនេះជាមួយនឹងមុខងារថ្មីហើយធន់នឹងទឹកផងដែរ។ ខណៈពេលដែលយើងបានឮពាក្យចច៉ាមអារ៉ាមដែលជាប់ទាក់ទងនឹងម៉ូដែល iPhone ឆ្នាំ ២០២០ មានព័ត៌មានតិចតួចណាស់ជាមួយនឹងអ្វីដែលយើងរំពឹងទុកពីម៉ូដែល Apple Watch នៅឆ្នាំក្រោយរហូតមកដល់ពេលនេះ។ អ្នកវិភាគល្បីឈ្មោះរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo ព្យាករណ៍ថា ម៉ូដែល Apple Watch នៅឆ្នាំក្រោយនឹងផ្តល់ជូននូវដំណើរការល្អប្រសើរជាងមុនភាពធន់នឹងទឹកនិងល្បឿនលឿនជាងមុនទាំងវ៉ាយហ្វាយនិងការប្រើប្រាស់អ៊ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកំណត់ត្រាស្រាវជ្រាវចុងក្រោយរបស់គាត់ដែលបានរាយការណ៍ដោយគេហទំព័រ MacRumors លោក Kuo បានអះអាងថា ​ការផលិតលើកក្រោយក្រុមហ៊ុននឹងប្រើប្រាស់សារធាតុប៉ូលីម៊ែរ គ្រីស្តាល់ (LCP) សម្រាប់ធ្វើជាបន្ទះសៀគ្វីដែលអាចបត់បែនបានល្អ ។ Apple Watch Series 6 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅពាក់កណ្តាលត្រីមាសទីពីរនៃឆ្នាំ ២០២០ ទៅតាមពេលវេលាដែលក្រុមហ៊ុនបានកំណត់។

ស្របពេលដែលបន្ទះឈីប S5 ដែលត្រូវបានប្រើនៅក្នុងស៊េរីទី ៥ មានដំណើរការល្អប្រសើរជាងស៊េរីទី ៤ ហើយនៅឆ្នាំក្រោយផងដែរ ក្រុមហ៊ុនត្រូវបានគេរំពឹងថា នឹងមានបញ្ចេញនូវមុខងារថ្មីៗ នេះបើយោងតាមកំណត់ត្រាស្រាវជ្រាវ។ នាឡិកា Apple Watch Series 6 ត្រូវបានគេរំពឹងថានឹងមានភាពធន់នឹងទឹកប្រសើរជាងមុនជាមួយនឹងការបន្ថែមមុខងារថ្មីដែលសាកសមនឹងការហាត់កីឡាផ្សេងៗ។

ក្រៅពីនេះ Apple ក៏ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការនៅលើឧបករណ៍ AR និង VR ដែលទំនងជានឹងបង្ហាញខ្លួននៅឆ្នាំ ២០២២។ ម៉ូដែល iPad Pro ថ្មីត្រូវបានរំពឹងថានឹងមកដល់នៅពាក់កណ្តាលឆ្នាំក្រោយ។ ម៉ូឌែលថ្មីនេះផងដែរត្រូវបានគេរំពឹងថានឹងបំពាក់ប្រភេទកាមេរ៉ាថ្មីមួយ ដែលមានឧបករណ៍ចាប់សញ្ញាចំនួនពីររួមជាមួយរន្ធតូចមួយសម្រាប់ប្រព័ន្ធ 3D ថ្មីដែលជំនួយដល់ឧបករណ៍ AR និង VR ជំនាន់ក្រោយ​​​ ហើយក្រុមហ៊ុនក៏អាចនឹងចាប់ផ្តើមជ្រើសរើសម៉ូដែល iPhone ជាមួយម៉ូឌែល 3D-sensing ថ្មីនៅឆ្នាំ ២០២០ ផងដែរ ៕

នាឡិការដៃ Apple Watch Series 6 នឹងដាក់លក់នៅត្រីមាសទី២ ក្នុងឆ្នាំ ២០២០
នាឡិការដៃ Apple Watch Series 6 នឹងដាក់លក់នៅត្រីមាសទី២ ក្នុងឆ្នាំ ២០២០
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T