Yaya ភ្ញាក់ផ្អើលពេលដែលលឺ Nadech និយាយបែបនេះ មុខអ្នកកាសែត

//s5.kh1.co/df/df3c4b12c771664cd35fba4dd1a8bd48faf76f2f.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​Yaya និង​Nadech បាន​បង្ហាញ​វត្តមាន​ចូល​រួម ​ក្នុង​កម្ម​វិធី​ជា​មួយ​គ្នា​ ហើយ​ស្របពេល​នោះ​អ្នក​ទាំង​ពីរ​ ក៏​បានធ្វើ​ការ​​ផ្តល់​បទសម្ភាសន៍ ​ជា​មួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ក្នុង​បទ​សម្ភាសន៍​នោះ ​អ្នកសារព័ត៌​មាន​បាន​សួរ​ទាក់​ទង​នឹង​ ​ថ្ងៃ​ខួប​កំណើត​របស់​លោក​ប៉ា ​តារាសម្តែង​Nadech។ ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​នោះ​Yaya ​បាន​លើក​សរសើរ ​ដល់​មិត្ត​ប្រុស​របស់​ខ្លួនមិន​ដាច់​ពី​មាត់ ​ហើយ​បាន​និយាយ​ថា​Nadech គឺ​ជា​កូន​ប្រុស​ដ៏​ល្អ ពីព្រោះ​រូប​គាត់​​តែង​តែ ​យក​ពេល​របស់​ខ្លួន​ភាគ​ច្រើន ​ដើម្បី​ទៅ​មើល​ថែ​ឪពុក​ របស់គាត់​បាន​យ៉ាង​ល្អ​។

នៅ​ពេលដែល​បាន​លឺ​Yaya លើកឡើង​បែប​នេះ​ អ្នក​កាសែត​ក៏​បាន​សួរ​បន្ថែម​ពី​អារម្មណ៍​របស់​នាង ​នៅ​ពេល​ដែល​ឃើញ​មិត្ត​ប្រុស​របស់​នាង​ ចំណាយ​ពេល​លើ​ការ​  ​មើល​ថែ​ឪពុករបស់​គេ​បែបនេះ។ ភ្លាមៗ​នោះ​Yaya ក៏​បាន​ឆ្លើយ​តប​ត្រឡប់ ​ទៅ​វិញ​ផង​ដែរ​ថា៖

“នេះ​គឺ​ពិត​ជា​រឿង​ដ៏ ល្អ​ខ្លាំង​​ព្រោះ​នេះ​គឺ​ជា​គំរូ​ដ៏ល្អ​មួយ ដែល​គាត់ចំណាយ​ពេល​របស់​គាត់លើ​ឪពុក និង​គ្រួសារ​របស់​គាត់បែបនេះ ​បើ​ទោះ​បីជា​គាត់​ទើប​តែ ​មាន​វ័យ​ប៉ុននេះ​ក៏​ដោយ។” 

នៅ​ពេល​ដែល​បាន​លឺ​បែបនោះNadech ក៏​បាន​និយាយនៅ​ មុខ​អ្នក​កាសែត​​ផង​ដែរ​ថា៖

 “ខ្ញុំក៏​​​សង្ឃឹមថា​ថ្ងៃ​មួយ ​Yaya​នឹង​អាចសរសើរ​​ថា​ ខ្ញុំ​ថាគឺ​ជា​មិត្ត​ប្រុស ​ដ៏​ល្អ​ម្នាក់ដូច​គ្នា​​ផង​ដែរ៕”



ពាក្យសម្តីនេះ បានធ្វើឲ្យនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលឺលោក និយាយយ៉ាងដូច្នោះ ព្រោះកម្រលឺលោក និយាយបែបនេះពីមុនមកណាស់៕

Yaya
Yaya
Yaya
Yaya
Nadech
Nadech
Nadech
Nadech
Yaya និងNadech
Yaya និងNadech
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T