តោះមកស្គាល់ក្រុមនារី Kpop ដែលលក់ បទ ចម្រៀងលើប្រព័ន្ធឌីជីថល ដាច់ជាងគេប្រចាំឆ្នាំ ២០១៩ (មានវីដេអូ)

//s4.kh1.co/3f/3f0e896f00c5112d1aab7ab50e53f508d56eeeae.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ សម្រាប់តារាងចម្រៀងនៅលើប្រព័ន្ធឌីជីថល គឺមានការលំបាកសម្រាប់ក្រុមតារាចម្រៀងកូរ៉េ ក្នុងការសម្រេចបាននូវគោលដៅដែលពួកគេចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះជាបែបនេះក្តី ក៏ក្រុមតារាចម្រៀងកូរ៉េនារី៥ក្រុម បានបង្ហាញឲ្យអ្នកគាំទ្ររបស់ខ្លួនដឹងថា ពួកគេពិតជាមិនឥទ្ធិពលខ្លាំង ដោយបទចម្រៀងរបស់ពួកគេសុទ្ធតែទទួលបានការស្តាប់ និងទិញនៅលើប្រព័ន្ធឌីជីថលយ៉ាងច្រើនរាប់លាន ដោយគ្មានការប្រមូតនោះទេ។

ខាងក្រោមនេះ គឺជាក្រុមចម្រៀងនារីដែលលក់បទចម្រៀងដាច់ជាងគេ នៅលើប្រព័ន្ធឌីជីថល ចង់ដឹងថាក្រុមណាលេខ១ តោះតាមដានខាងក្រោម៖

៥. ​បទ ICY របស់ក្រុម ITZY

បទ ICY នេះគឺជាបទទី២ក្នុងការ Comeback របស់ ITZY បន្ទាប់ពីបទ Dalla Dalla ក៏ប៉ុន្តែពួកគេបានបង្ហាញឲ្យពិភពលោកដឹងថា ក្រុមនេះពិតជាមានប្រជាប្រិយភាពខ្លាំង។ សម្រាប់​MV បទនេះបច្ចុប្បន្នមានអ្នកចូលមើលចំនួន ១០៨លាន លើបណ្តាញសង្គម Youtube ហើយបទនេះដែរបានលក់ និងស្តាប់នៅលើប្រព័ន្ធឌីជីថត រហូតដល់ ២០,០៥៥,៤៧៩ ដងឯណោះ។

ITZY
ITZY

៤. បទ gogobebe របស់ក្រុម MAMAMOO

បើទោះជាបទនេះ ទទួលបានការមើលនៅលើបណ្តាញសង្គម Youtube តែ ៤៣ លានក្តី ក៏ប៉ុន្តែនៅលើប្រព័ន្ធឌីជីថលវិញ ពួកគេទទួលបានការចូលស្តាប់ និងទិញរហូតដល់ ២៥,២៧៦,៤៦៣ ដង។

https://s5.kh1.co/__image/w=650,h=418,q=100/44/4491c4804c19d3ec1cd9b7d5e16c9a00f9b60d2d.png

៣. បទ Kill this Love របស់ក្រុម BLACKPINK

ក្រុម BLACKPINK ត្រូវបានគេចាត់ទុកថាជាក្រុមដែលនាំមុខខ្លាំងនាពេលបច្ចុប្បន្ន ជាមួយនឹង Concept girl crush។ សម្រាប់បទដ៏ពេញនិយមមួយនេះ មានអ្នកចូលមើលលើបណ្តាញសង្គម Youtube រហូតដល់ ៦៨៤ លាន និងចំនួនអ្នកស្តាប់និងទិញ លើប្រព័ន្ធឌីជីថតមានរហូតដល់ ៣២,៩១៦,០៧៣ លាន។

BLACKPINK
BLACKPINK

២. បទ Fancy របស់ក្រុម TWICE

ក្រុមនារី ដែលត្រូវបានគេដាក់ឈ្មោះឲ្យជា The nation’s Girl Group  ទទួលបានភាពជោគជ័យខ្លាំងជាមួយបទ “Fancy”។ យ៉ាងណាក្តី បទនេះ ទទួលបានការចូលមើលលើបណ្តាញសង្គម Youtube រហុតដល់ ២២៨ លាន និងទិញ ព្រមទាំងចួលស្តាប់លើប្រព័ន្ធឌីជីថតរហូតដល់ ៣៧,៣៥៨,៣៤៩។

Twice
Twice

១. បទ Dalla Dalla របស់ ITZY

ជារឿងដ៏គួឲ្យភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញក្រុម ITZY ជាប់លើតារាងរហូតដល់ពីរបទ។ ចំពោះបទ Dalla Dalla នេះគឺជាបទដំបូងរបស់ក្រុម ITZY ក៏ប៉ុន្តែពួកគេបានបង្ហាញភាពជោគជ័យខ្លាំង ដោយបទនេះទទួលបានការចូលមើលលើ Youtube រហូតដល់ ១៦១ លាន និងមានអ្នកស្តាប់ និងទិញលើប្រព័ន្ធឌីជីថតរហូត ៤៩,១៤៤,៨១៩ ដង៕

https://s4.kh1.co/__image/w=650,h=434,q=100/32/32d7296ef73614dff7d9700cca1881e383e7b3ea.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T