ខ្លាំងបាត់!! Real Madrid និង Barcelona ប្រជែងគ្នាទិញម្ចាស់ស្បែកជើងមាសរដូវកាលមុននៅ PL

//s5.kh1.co/46/46ae0bf5c74fdc58ffb5d3476c1508e9854a27e7.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបយក្សទាំងពីរនៅអេស្ប៉ាញគឺ Real Madrid និង Barcelona បាននិងកំពុងតែប្រជែងគ្នាដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរបស់ Arsenal កីឡាករ Pierre-Emerick Aubameyang។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports ក្លិបធំទាំងពីរនេះកំពុងតែរៀបចំសំណើរៀងៗខ្លួនដាក់មកកាន់ Arsenal ដើម្បីទិញ Aubameyang ទៅរួមក្រុមនៅទីផ្សាររដូវក្ដៅលើកក្រោយ ខណៈកុងត្ររវាងខ្សែប្រយុទ្ធរូបនេះ ជាមួយក្លិបកាំភ្លើងធំនៅមានសុពលភាពត្រឹម១ឆ្នាំទៀតប៉ុណ្ណោះ។

ខ្សែប្រយុទ្ធជម្រើសជាតិកាបុងបានមកចូលរួមជាមួយ Arsenal កាលពីឆ្នាំ២០១៨ ក្រោយផ្លាស់មកពីក្លិបនៅអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃខ្លួន ៦៣.៧៥លានអឺរ៉ូ។ មកទល់នឹងពេលនេះ គេចូលលេងឲ្យកាំភ្លើងធំបាន ៧៩ប្រកួត រកគ្រាប់បាល់បាន ៥០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ១២ដង។

កីឡាករ Pierre-Emerick Aubameyang
កីឡាករ Pierre-Emerick Aubameyang

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ខ្សែប្រយុទ្ធរូបនេះ គឺកាលពីរដូវកាលមុន ២០១៨-២០១៩ គេអាចរកគ្រាប់បាល់បាន ៣១គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនសរុប ៥១ប្រកួតឲ្យ Arsenal។ ខណៈ ២២គ្រាប់រកបាននៅក្នុងការប្រកួតពានរង្វាន់ Premier League ហើយក៏បានឈ្នះស្បែកជើងមាសផងដែរ។

កីឡាករ Pierre-Emerick Aubameyang ឈ្នះស្បែកជើងមាស
កីឡាករ Pierre-Emerick Aubameyang ឈ្នះស្បែកជើងមាស

ងាកមកមើលរដូវកាលថ្មីនេះវិញ Aubameyang រកបាន ៩គ្រាប់ហើយ ពីការបង្ហាញខ្លួន ១៤ប្រកួតក្រោមការដឹកនាំរបស់លោក Unai Emery។

គួរឲ្យដឹងដែរថា កាលពីដើមខែតុលាកន្លងទៅ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះបានទម្លាយឲ្យដឹងថាគេធ្លាប់មានក្ដីស្រមៃក្នុងការផ្លាស់មកលេងឲ្យ Real Madrid៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T