ស្លុតជំនួស! ករុណា ពេជ្រ ត្រូវជនមិនស្គាល់មុខ៥នាក់ ស្ទាក់ឡានឲ្យឈប់ រហូតគប់កញ្ចក់ឡាន

//s5.kh1.co/4a/4a15616e5e5faca8cf94f81530897865a2a3ecf3.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានពី ជីវិតផ្ទាល់ខ្លួនរបស់ តារាចម្រៀង ករុណា ពេជ្រ ប្រាកដជាបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ រូបលោកតែងតែជួបបញ្ហា មិនចេះចប់មិនចេះហើយ ធ្វើឲ្យហ្វេនៗព្រួយបារម្ភគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ករុណា ពេជ្រ បានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយពីបង្ហោះសារ រៀបរាប់ពីហេតុការណ៍ដ៏តក់ស្លុតមួយ ដែលរូបលោក បានជួបប្រទះ កាលពីយប់មិញផ្ទាល់តែម្ដង។

ក្នុងពេលនោះដែរ លោក ករុណា ពេជ្រ ត្រូវបានជនមិនស្គាល់មុខ មានគ្នា៥នាក់ ព្យាយាមស្ទាក់ឡានឲ្យឈប់ តែរូបគេមិនឈប់ក៏ គប់កញ្ចក់ឡានទំនើប ឡើងបែកខ្ចាត់ខ្ចាយ។

ដោយឡែក តាមរយៈហេតុការណ៍ ដ៏អកុសលនេះ តារាចម្រៀងប្រុសរូបនេះ មិនដឹងជាមានអារម្មណ៍ស្លុតយ៉ាងណាទេ ថែមទាំងបានបង្ហោះសារ ដាស់តឿនដល់មហាជន ឲ្យមានការប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ   
ករុណា ពេជ្រ   
ករុណា ពេជ្រ    
ករុណា ពេជ្រ    
ករុណា ពេជ្រ   
ករុណា ពេជ្រ   
ទិដ្ឋភាពឡាន ដែលត្រូវគេគប់បែកកញ្ចក់
ទិដ្ឋភាពឡាន ដែលត្រូវគេគប់បែកកញ្ចក់
ទិដ្ឋភាពឡាន ដែលត្រូវគេគប់បែកកញ្ចក់
ទិដ្ឋភាពឡាន ដែលត្រូវគេគប់បែកកញ្ចក់
សារដែល ករុណា ពេជ្រ បានបង្ហោះ
សារដែល ករុណា ពេជ្រ បានបង្ហោះ
ករុណា ពេជ្រ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T