ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២នឹង​ស្ថាប​នា​រួចរាល់​ពាក់នៅ​កណ្តាល​ឆ្នាំ​២០២០!

//s4.kh1.co/96/969ef0cf2637f9d7791450e113fc7304994e531f.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​សន្យា​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​កន្លែង ​នៅ​ត្រង់​ផ្សារ​ដើម​គរ​និង​មុខ​សា​សា​បឋម​សិក្សា​សន្ធរ​ម៉ុ​កឱ្យហើយ​ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាង​មុខ ខណៈ​ដែល​ក្រុមការងារ​ជំនាញ​ចាប់ផ្តើម​កំណត់​ទីតាំង​ស្ថាបនា ​និង​ខួង​ដី​យក​ទៅ​ពិសោធន៍​រួចរាល់ ​។ អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចុះ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់ ផ្សារ​ដើម​គរ​និង​នៅ​មុខ​សាលា​បឋម​សិក្សា​សន្ធរ​​ម៉ុ​ក​ចាប់ពី​ស​ប្តា​ហ៍​នេះ ​ទៅ​ដើម្បី​ឲ្យ​ទាន់​តាម​ផែនការ​ក្នុង​រយៈពេល​៦​ខែ​ទៀត​រួចរាល់ ដែល​ជួយ​សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ដែល​មិន​ប្រឈម ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/29/29fdc6c8e16e6439e6f40a340b0649e1492429a2.jpg

ថ្លែង​ក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​នៅ​សាលា​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​១៤ ​វិច្ឆិកា​ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ការ​ព​ន្លឿ​ន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ជើង​ទាំង​២​កន្លែង​នេះ ដោយសារ​តែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មានការ​ស្ថាបនា​ឲ្យ​បាន​ឆាប់​។ លោក​​​បន្ត​ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​មុខ​ផ្សារ ដើម​គរ​ក្រុម​មន្ត្រី​ជំនាញ​បាន​ចាប់​ផ្តើម​ស្ថាបនា​ជា​បណ្តើរ​ៗ​ហើយ​ដូច​ជា​ការ​កំណត់​ទីតាំង​ការដ្ឋាន ការ​ខួង​ដី​យក​ទៅ​ពិសោធន៍ និង​ការ​ដោះ​ស្រាយ​ផល​ប៉ៈ​ពាល់​ជាមួយ​ប្រជាពលរដ្ឋ​ ។

https://s4.kh1.co/__image/w=650,h=379,q=100/3d/3de3eb533fcc9b56efe2ae9ab6bfc90ed13bacca.jpg

ចំណែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ត្រង់​មុខ​សាលា​​បឋម​សិក្សា​សន្ធរ​ម៉ុ​ក​វិញ​អាច​នឹង​ចុះ​កំណត់​ទីតាំង​ស្ថាបនា​នៅ​ស​ប្តា​ហ៍​ក្រោយ ដោយសារ​ក្រុម​អ្នក​ជំនាញ​ត្រូវការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​បន្ថែម​ទៀត ព្រោះ​ស្ពាន​អាកាស​នេះ​ នៅ​លើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​តែ​ម្តង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ ដោយ​សុវត្ថិភាព​ទោះ​ពួក​គេ​មក​ពី​ទិស​ខាង​ណា​ក៏​ដោយ​។

https://s6.kh1.co/__image/w=650,h=379,q=100/e7/e79e057211de17bc9cba1b9504a69b1d80144ed4.jpg

អភិបាល​បាន​បាន​អៈ​អាង​ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​នេះ នឹង​ស្ថាបនា​ឡើង​ឲ្យ​ធានា​បាន​គុណភាព​ខ្ពស់​បំផុត​រហូត​ដល់​៥០​ឆ្នាំ​ឡើង​ទៅ ពិសេស​ការ​រចនា ជណ្តើរ​ឡើង​ឲ្យ​មាន​ភាព​ងាយស្រួល​ឡើង​ចុះ​ទាំង​កុមារ​និង​មនុស្ស​ចាស់ ដែល​អាច​ធ្វើ​ដំណើរ​ឆ្លង កាត់​បាន​ ។ តំណាង​ក្រុមហ៊ុន​​ ដែល​ទទួល​សិទ្ធិ​ក្នុង​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង នេះ​បាន​សន្យា​នឹង​អនុវត្ត​ផែនការ​ស្ថាបនា​គ្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ទាំង​២​កន្លែង​នេះ​អោយ ហើយ​តាម​ផែនការ​កំណត់ ហើយ​ប្រកបដោយ​គុណភាព​និង​សោភ័ណ​ភាព​ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ ។

https://s6.kh1.co/__image/w=650,h=341,q=100/8e/8e38d99bec88985afd69b8d8b2c2efda1a0f856e.jpg

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​រាជធានី​ភ្នំពេញ ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​ហើយ ដោយនៅ​តំបន់​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យ​បានច្រើន កន្លែង​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព ស៊ី​វិ​ល័យ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ ៕

https://s6.kh1.co/__image/w=650,h=379,q=100/b1/b1d9b862d7caa2808f1e31f4982d9aadd2abb0d2.jpg
https://s4.kh1.co/__image/w=650,h=379,q=100/06/06ab679eba280fd50585d8094723f927d16a6d02.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T