លោក Pep Guardiola អាចនឹងត្រឡប់ទៅដឹកនាំក្លិប Bayern Munich វិញដោយសារមូលហេតុមួយ

//s5.kh1.co/11/11e90ec8d2dae84ef26196f3312839083ce1c91e.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអាល្លឺម៉ង់បានអោយដឹងថាលោក Pep Guardiola អាចនឹងវិលត្រលប់ទៅដឹកនាំក្លិប Bayern Munich វិញដោយសារតែគ្រួសាររបស់គាត់មិនពេញចិត្តក្នុងការរស់នៅទីក្រុង Manchester ស្របពេលដែលលោក Pep ក៏សម្រេចចិត្តរក្សាទុកផ្ទះរបស់គាត់នៅទីក្រុង Munich ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះបើយោងតាមគេហទំព័រ SportBild បានអោយដឹងថាលោក Pep ក៏ជាគោលដៅរបស់ក្លិប Bayern Munich ក្នុងការមកជំនួសលោក​ Niko Kovac ផងដែរ។

  លោក Pep Guardiola
  លោក Pep Guardiola

លោក Pep Guardiola បច្ចុប្បន្នកំពុងជាប់កុងត្រាជាមួយនឹងក្លិប Manchester City រហូតដល់ឆ្នាំ២០២១ ប៉ុន្តែក្លិប Bayern Munich នៅតែសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលលោក Pep អោយត្រលប់មកកាន់ទឹកដី Allian Arena វិញនៅរដូវក្ដៅឆ្នាំក្រោយ។

មុនពេលដែលគាត់ចាកចេញពីក្លិប Bayern Munich មកដឹកនាំក្លិប Manchester City កាលពី៣ឆ្នាំមុនលោក Pep ក៏ធ្លាប់បានសន្យាថា៖

"ខ្ញុំនឹងត្រលប់មកទីនេះវិញ ប្រហែលក្នុងនាមជាគ្រូបង្វឹក។"

  លោក Pep Guardiola ជាមួយនឹងពាន Bundesliga
  លោក Pep Guardiola ជាមួយនឹងពាន Bundesliga

គួរបញ្ជាក់ផងដែរថាលោក​ Pep Guardiola ធ្លាប់ចំណាយពេល៣ឆ្នាំដឹកនាំក្រុម Bayern Munich ពោលគឺចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ដោយធ្លាប់ជួយអោយក្រុ​មយក្សនៅអាល្លឺម៉ង់មួយនេះ លើកពាន Bundesliga ៣រដូវកាលជាប់គ្នា ថែមទាំងឈ្នះពាន German Cup ២ដង ឈ្នះពាន FIFA Club World Cup ១ដង និងពាន UEFA Super Cup ១ដង៕

ប្រភព៖​ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T