​Huawei នឹងផ្តល់ប្រាក់រង្វាន់ចំនួន ២៨៦ លានដុល្លារដល់បុគ្គលិក ដែលជួយក្រុមហ៊ុនពីការទប់ស្កាត់របស់សហរដ្ឋអាមេរិក

//s4.kh1.co/0f/0fb2866caea515a12113b3658e21377874010806.png
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងប្រគល់រង្វាន់ជាសាច់ប្រាក់ចំនួន ២ ពាន់លានយ័ន (២៨៦ លានដុល្លារ) ដល់បុគ្គលិកដែលធ្វើការដើម្បីឲ្យគេចផុតពីការ​រារាំងនៃជំនួញពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា​ ខ្លួនបាននិងកំពុងព្យាយាមរកវិធីផ្សេង​ៗដើម្បីគេចផុតពីការរារាំងរបស់សហរដ្ឋអាមេរិក​ បន្ទាប់ពីក្រុមហ៊ុនត្រូវបានហាមឃាត់នៅក្នុងខែឧសភាពីការធ្វើជំនួញជាមួយក្រុមហ៊ុនអាមេរិក​ ដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការស្វែងរកប្រភពសំខាន់ៗ។

នាយកដ្ឋានធនធានមនុស្សរបស់ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងសេចក្តីជូនដំណឹងដល់បុគ្គលិក ដែលត្រូវបានបង្ហោះដោយគេហទំព័រសារព័ត៌មាន REUTERS ថា ប្រាក់ទាំងនោះគឺជាការទទួលស្គាល់សម្រាប់ការងារដែលត្រូវប្រឈមមុខនឹងសម្ពាធសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនក៏នឹងផ្តល់ប្រាក់ខែទ្វេដងផងដែរសម្រាប់ខែនេះដល់កម្មករជិត ១៩០,០០០ នាក់។

អ្នកនាំពាក្យរូបនេះបាននិយាយថា រង្វាន់ជាសាច់ប្រាក់ទំនងជានឹងទៅដល់ក្រុមស្រាវជ្រាវ អភិវឌ្ឍន៍និងអ្នកដែលធ្វើការដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ដើម្បីឲ្យគេចផុតពីការគំរាមគំហែងរបស់សហរដ្ឋអាមេរិក។

ព័ត៌មានលម្អិតអំពីផែនការរបស់ក្រុមហ៊ុន Huawei ត្រូវបានរាយការណ៍ជាលើកដំបូងដោយកាសែត South China Morning Post កាលពីថ្ងៃអង្គារ។

គួររម្លឹកឡើងវិញថា មនុស្សជាច្រើននៅក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិកជឿថា ឧបករណ៍របស់ក្រុមហ៊ុន Huawei ជាពិសេសបណ្តាញ 5G របស់ខ្លួនបង្កហានិភ័យដល់សុវត្ថិភាព ដោយសារតែក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលចិន។ ក្រុមហ៊ុន Huawei បានបដិសេធថា រដ្ឋាភិបាលចិនមិនបានដើរតួនាទីណាមួយនៅក្នុងប្រតិបត្តិការរបស់ខ្លួនឡើយ។

បើទោះបីត្រូវទទួលការពិន័យពីសហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុន Huawei បាននិងកំពុងធ្វើការដើម្បីស្វែងរកវិធីសាស្ត្រផ្សេងៗ បន្ទាប់ពីបានមើលឃើញពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនគូប្រជែងតូចរបស់ខ្លួនគឺក្រុមហ៊ុន ZTE Corp (000063.SZ) នៅដើមឆ្នាំ ២០១៧ ក៏ដោយ ។

ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី ២ នៅលើពិភពលោកផងដែរ ហើយការកើនឡើងនៃការនាំចេញឧបករណ៍បានជួយឱ្យក្រុមហ៊ុននេះ​កើនប្រាក់ចំណូល ២៧ ភាគរយក្នុងត្រីមាសទី ៣ កាលពីខែមុន៕

Logo របស់ក្រុមហ៊ុន Huawei
Logo របស់ក្រុមហ៊ុន Huawei
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T