NASA ស្វែងរកហ្វូស៊ីលដើម្បីសិក្សាពីជីវិតនៅភពអង្គារ

//s6.kh1.co/ba/ba5c6cad0e91e40820eafe9135e9543472b3b00e.jpg
បច្ចេកវិទ្យា

 ១៤-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ទីភ្នាក់ងារអវកាស NASA បានប្រើឧបករណ៍ទំនើបៗដើម្បីបំពាក់លើយាន Mars 2020 rover ក្នុងបេសកកម្មស្វែងរកកំទេចហ្វូស៊ីលដែលអាចនឹងមាននៅលើភពអង្គារ។ អ្នកជំនាញមានការសង្ស័យទៅលើតំបន់ Jezero ដែលជាកន្លែងអាចនឹងមានផ្ទុកហ្វូស៊ីលជាច្រើន។ បេសសកកម្មរុករកនេះគឺចង់បញ្ជាក់ថាតើភពអង្គារធ្លាប់មានជីវិតរស់នៅឬអត់។​ បើផ្អែកទៅតាមគម្រោង គេរំពឹងទុកថាយាន Mars 2020 rover អាចនឹងចុះចតនៅពាក់កណ្ដាលខែកុម្ភៈក្នុងឆ្នាំ២០២១។​ ឧបករណ៍ដែលបានបំពាក់លើយាន្ត​ rover​​ មានសមត្ថភាពខ្ពស់ក្នុងការស្វែងរកជីវមានជីវិតនៅទីអវកាសតាមរយៈការស្វែងរក​អតិសុខុមប្រាណដែលធ្លាប់មានជីវិតកាលពីអតីតកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញតំបន់​ Jezero គឺជារណ្ដៅដែលពោរពេញទៅដោយសារធាតុកាបូន ហើយគេជឿថាអាចនឹងមានហ្វូស៊ីលដែលធ្លាប់រស់រានមានជីវិតកាលពីរាប់ពាន់លានឆ្នាំមុន។ អង្គការ NASA មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើថ្ម stromatolites​ (ថ្មនៅក្បែរមាត់ទឹក) ដែលមាននៅលើភពផែនដីយើងហើយមានជាប់កំទេចកំទីធ្លាប់មានជីវិតកាលពីមុន។​ ដូចគ្នានេះដែរ គេជឿថាសណ្ឋានដីរណ្ដៅ​ Jezero ធ្លាប់ជាបឹងមួយយ៉ាងធំដែលធ្លាប់ទ្រទ្រង់ជីវិតប៉ុន្តែប្រែជារីងអស់។ សំណាកដែលរកបាននឹងត្រូវបញ្ជូនត្រឡប់មកកាន់ផែនដីវិញសម្រាប់ធ្វើការវិភាគក្នុងបេសកកម្មនៅថ្ងៃអនាគត។ លទ្ធផលទាំងនេះអាចនឹងស្រាយបំភ្លឺជីវិតនៅលើភពអង្គារកាលពីមុនដែលធ្លាប់តែមានទឹកប្រែក្លាយជាវាលធូលីក្នុងពេលបច្ចុប្បន្ន។ យាន្ត​ rover  នឹងត្រូវចំណាយពេល២ឆ្នាំដើម្បីសិក្សាផ្ទៃរណ្ដៅដែលព័ទ្ធជុំវិញដោយដីសណ្ដ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T