មន្ទិល​សង្ស័យ​ច្រើន! ក្រោយ​ស្ត្រី​ចិន​ម្នាក់​ស្លាប់​ក្រោម​អគារ​ខុនដូ!

//s6.kh1.co/e2/e256e23c77d2a067809909563c2c934fb1e624d7.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ជា​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា លោត​ពី​អគារ​ខុន​ដូ​ជាន់​ទី​12 ខណៈ​ពេល​ឈ្លោះប្រកែក​គ្នា​ជាមួយ​សង្សារ ព្រោះតែ​ខឹង​រឿង​សុំ​បែក​គ្នា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​ម៉ោង​1​និង​50​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​អគារ​ខុន​ដូ បាលី​(2) ផ្លូវ​ចូល​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិត​ក្នុងភូមិ​14 ក្រុម​78 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/de/deec777b8d9b1a6010ddf17277075c7b23971721.jpg

សេចក្តីរាយការណ៍​បន្ត​ថា នារី​រង​គ្រោះ​ខាងលើ​នេះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ពិត​នៅ​ឡើយ​​ទេ គ្រាន់តែ​ដឹង​ថា គេ​ហៅ​នាង​ឈ្មោះ ម៉ី​ម៉ី អាយុ​28​ឆ្នាំ ស្នាក់​នៅ​ខុន​ដូ​កើតហេតុ​ជាន់​ទី​17 បន្ទប់​B01 មុខរបរ​ជាង​ធ្វើ​ក្រចក​។ ចំណែក​បុរស​ជា​សង្សារ​នារី​រង​គ្រោះ​ឈ្មោះ ហ្វឹ​ង ឡុ​ង អាយុ​28​ឆ្នាំ មុខ​អ្នក​បើករថយន្ត​តាក់ស៊ី​នៅ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង ស្នាក់​នៅ​ជាន់​ទី​12 បន្ទប់​A06 ជា​កន្លែង​កើតហេតុ ។

https://s6.kh1.co/__image/w=650,h=379,q=100/eb/eb4ccbf25878bba644c4262b0a9f1e6b1281fcae.jpg

តាម​សម្តី​បុរស​ជា​សង្សារ​នារី​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​នឹង​សង្សារ​ស្គាល់គ្នា​យូរហើយ តែ​មួយ​រយៈពេល​ចុង​ក្រោយ​ក៏​ឈ្លោះប្រកែក​គ្នា​រឿង​ខ្លួន​សុំ​បែក​គ្នា ។ ហើយ​មុន​កើតហេតុ គឺ​នារី​រង​គ្រោះ ទើបនឹង​ត្រឡប់​មក​ពី​ញ៉ាំ​ស្រា​នៅ​ខាងក្រៅ លុះ​ស្រវឹង​ក៏​មក​រក​ខ្លួន​ដល់​បន្ទប់​ស្នាក់​នៅ​ជាន់​ទី​12 បន្ទប់​A06 ដោយ​ស្រែក​ប្រកែក​ឈ្លោះ​គ្នា​ជាមួយ​ខ្លួន​រឿង​សុំ​បែក​គ្នា ខណៈនោះ​ខ្លួន​បានឱ្យ​នាង​អង្គុយ​ស្ងៀម​សិន ទៅ​និយាយ​គ្នា​តាម​សម្រួល​ក៏​បាន​។

https://s4.kh1.co/__image/w=650,h=379,q=100/91/91251ba77c947f05d557e44df6a001170e8d8678.jpg

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ឈ្លោះ​គ្នា​នោះ នារី​រង​គ្រោះ​គាត់​ស្រែក​ទឹក ក៏​ឱ្យ​បុរស​ជា​សង្សារ​ចូល​ទៅ​យក​ទឹក​មក​ឱ្យ​ខ្លួន​ផឹក ខណៈ​ពេល​រូបគេ​ទៅ​រក​ទឹក ស្រាប់តែ​នារី​រង​គ្រោះ​រត់​ចេញ​មក​ក្រៅ​បន្ទប់​លោត​សម្លាប់​ខ្លួនឯង​តែ​ម្ដង​។ ភ្លាម​ៗ​នោះ​រូប​គាត់​បាន​ចុះ​ទៅ​មើល​នារី​រង​គ្រោះ និង​បាន​ដោះ​អាវ​គ្រប​មុខ​សព​នារី​រង​គ្រោះជា​សង្សារ​ខ្លួន​ទាំង​ក្តី​សោកស្ដាយ តែ​ពេល​ឃើញ​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើ​ឱ្យ​ខ្លួន​ភ័យ​ស្លន់ស្លោ​ក៏​រត់​ទៅ​ឡើង​ទៅ​លើ​បន្ទប់​វិញ និង​ទូរស័ព្ទ​ហៅ​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត​ឈ្មោះ ចូ​វ ជ៊ែ​ម៉ឹង ភេទ​ប្រុស អាយុ​29​ឆ្នាំ ស្នាក់​នៅ​ខុន​ដូ​ជាមួយ​គ្នា​ដែរ ជាន់​ទី​24 បន្ទប់​លេខ​A06 ឱ្យមក​ជួយ​ខ្លួន រំដោះ​រូបគេ រត់គេច ព្រោះ​ខ្លួន​ខ្លាច​សមត្ថកិច្ច​ឃាត់​។

https://s4.kh1.co/__image/w=650,h=379,q=100/6b/6bcf9ca4e8addb93ac5cc083ae541a18a662eeb6.jpg

ប្រភព​ដដែល​បន្ត​ទៀត​ថា តែ​ខណៈ​ពេល​ចុះ​មក​ដល់​ក្រោម​បម្រុង​រត់​ចេញ​ក្រៅ​តាម​ទ្វារ​ក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច និង​សន្តិសុខ​ខុន​ដូ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ហើយ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទន្លេ​របា​សាក់ ដើម្បី​សួរនាំ​បណ្តោះអាសន្ន​។

ចំពោះ​ករណី​ខាងលើ​នេះ មិន​មាន​សាក្សី​ណា​ម្នាក់​ហ៊ាន​អះអាង​ថា ជា​ករណី​លោត​សម្លាប់​ខ្លួន​ដោយ​ធ្វើ​អត្តឃាត ឬ​ការ​ស្លាប់​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​ជា​សង្សារ​នៅឡើយ​ទេ ហើយ​ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត ។

https://s4.kh1.co/__image/w=650,h=379,q=100/39/39e314de5de77a44f564ef4b4bff4a8597f9148e.jpg

បច្ចុប្បន្ន​បុរស​ជា​សង្សារ​នារី​រង​គ្រោះ រួម​នឹង​មិត្ត​ភ័ក្ដិ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​បន្ត​ជុំវិញ​ករណី​នេះ​។ ចំណែក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ រួច​ដឹក​សព​យក​ទៅ​តម្កល់​បណ្តោះអាសន្ន​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លម្អិត​លើ​សព​នារី​រង​គ្រោះ ក៏​ដូច​ជា​កន្លែង​កើតហេតុ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​ជុំវិញ​ការ​ស្លាប់​របស់​នារី​រង​គ្រោះ ។

https://s5.kh1.co/__image/w=650,h=379,q=100/46/46105f22040cd9ac43ca9ba9ccb5bb7c256e8f26.jpg
https://s5.kh1.co/__image/w=650,h=379,q=100/71/7153ba8bba1d7d6381ce61e05c9b71c2cb2daa50.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2f/2fbf8205227ba0535fcb0fccf028f2b2a3365f64.jpg
https://s5.kh1.co/__image/w=650,h=379,q=100/11/111c739e58c276bae32f11f28a13f95fb66344d8.jpg
https://s6.kh1.co/__image/w=650,h=379,q=100/84/846d09ac656616887cb0f5764aaa2b990ee1772c.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T