សមហេតុផល!! នេះជាមូលហេតុចម្បង ដែលគ្រូម៉ុងហ្គោលី ចង់ប្រកួតមិត្តភាពជាមួយកម្ពុជា

//s5.kh1.co/4b/4be4b6623e677c7763e320b44629e90c2d5b6b66.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ គ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលីលោក Michael Weiss បានឲ្យដឹងថាកត្តាអាកាសធាតុ និងកីឡដ្ឋានធំដែលមានអ្នកគាំទ្រច្រើនជាហេតុផលធ្វើឲ្យលោកចង់ប្រកួតមិត្តភាពជាមួយកម្ពុជា ដើម្បីឲ្យកីឡាកររបស់លោកអាចបន្សាំទៅនឹងស្ថានភាពបែបនេះ មុននឹងការប្រកួតផ្លូវការជាមួយមីយ៉ាន់ម៉ាក្នុងការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Michael Weiss 
លោក Michael Weiss 

ថ្លែងនៅក្នុងសន្នីសីទកាសែតមុនការប្រកួតកាលពីម្សិលមិញ បុរសសញ្ជាតិអាល្លឺម៉ង់រូបនេះបានលើកឡើងថា៖

“ការប្រកួតថ្ងៃស្អែក គឺសំខាន់ណាស់សម្រាប់ពួកយើងព្រោះយើងចង់ឲ្យកីឡាកររបស់យើងស៊ាំនឹងអាកាសធាតយព្រោះនៅម៉ុងហ្គោលីត្រជាក់ដល់ក្រោម ២០អង្សារ ហើយមួយទៀតចង់ឲ្យពួកគេស៊ាំនឹងកីឡដ្ឋានធំដែលមានអ្នកគាំទ្រកម្ពុជាច្រើន។”

ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី
ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី

គួររំលឹកឡើងវិញដែរថា ក្រុមជម្រើសជាតិគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមភ្ញៀវម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃល្ងាចនេះចាប់ពីវេលាម៉ោង ៦:៣០នាទីតទៅ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T