ជិតមានដំណឹងល្អហើយទេដឹង? ព្រោះMark Prin គ្រោងធ្វើរឿងនេះ ជាមួយ Kimberley

//s5.kh1.co/4d/4d7cecde0a1a63453041330bc640305953bdd1c0.jpg
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ​តារា​សម្តែង​ថៃ​Mark Prin បាន​បង្ហាញ​វត្តមាន​ចូល​រួម ​ក្នុង​កម្ម​វិធី​មួយ​ព្រម​ទាំង​បាន​ផ្តល់​ជា បទ​សម្ភាសន៍​មួយ​ចំនួន​ទាក់​ទាង​នឹង ​គម្រោង​អនាគត​ជាមួយ​មិត្ត​ស្រី ​របស់​លោក​ថែម​ទៀត​ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​លោក​បាន​ទម្លាយ​ថា ​លោក​និង​មិត្ត​ស្រី​គឺ​ តារាសម្តែង​ស្រី​Kimmy Kimberley បាន​ទិញ​ដី​មួយ​កន្លែងដែល​មាន ​ទីតាំង​ស្ថិតក្នុង​ខេត្តKhao Yai ​រួម​ទាំង​បាន​សង់​ផ្ទះ​លំហែ ​នៅ​ទី​នោះថែម​​ទៀត​ផង​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរថានេះ ​គឺ​ជា​ការ​វិនិយោគ​រវាង ​លោក​និង​មិត្ត​ស្រី​។​ ហើយ​មូល​ហេតុ​ដែល​លោក​និង ​មិត្ត​ស្រី​សម្រេច​ទិញ​ដី​និង​សង់​ផ្ទះ​លំហែ​នៅ​ទីនោះ ក៏​ព្រោះ​តែ​ធម្ម​ជាតិ​រួម​ទាំង ​ទេស​ភាព​នៅ​ទី​នោះ ​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​។

លើស​ពី​នេះ​ទៀត​Mark Prin ក៏​បាន​លើក​ឡើង​ថា​លោក​បាន ​រក​មើល​កន្លែង​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​បាងកក ពី​ព្រោះ​លោក​ចង់​ស្វែង​រក​កន្លែង​ណា​ ដែល​ជិត​សាលា​និង​ងាយ​ស្រួល​ សម្រាប់​កូន​ៗរបស់លោក​។ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សាកសួរ​ពី​ គម្រោង​រៀប​ការ​ជាមួយ​នឹង​មិត្ត​ស្រី​លោក ​ក៏​បាន​ឆ្លើយ​បញ្ជាក់​ប្រាប់​ផង​ដែរថា​ មិន​ទាន់​នោះ​ទេ គម្រោង​សម្រាប់​ការ​រៀប​ការ​ នៅ​មិន​ទាន់​មាន​ពន្លឺ​នោះ​ទេ។ លោក​បញ្ជាក់​ថា​លោក ​និង​មិត្ត​ស្រី​មិន​ទាន់​ប្រញាប់ គិត​ពី​រឿង​នេះ​​នោះ​ទេ​៕

Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Mark Prin និង​មិត្ត​ស្រី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T