ខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea កីឡាករ Willian ជាគោលដៅសំខាន់របស់ក្លិបធំៗពីរនៅអឺរ៉ុប

//s5.kh1.co/74/74d76871e74f9784800f424c0fe16b3d3d1a38ca.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបសេះបង្កង់ Juventus និងក្លិប FC Barcelona កំពុងប្រជែងគ្នាដណ្ដើមយកខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរបស់ក្លិបតោខៀវ Chelsea កីឡាករ Willian បន្ទាប់ពីកុងត្រារបស់កីឡាកររូបនេះនឹងផុតកំណត់ជាមួយនឹងក្លិប Chelsea នៅរដូវក្ដៅឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Willian
  កីឡាករ Willian

ខ្សែបម្រើស្លាបវ័យ៣១ឆ្នាំរូបនេះ នៅតែជាកីឡាករដ៏សំខាន់១រូបសម្រាប់ក្លិបតោខៀវ Chelsea ដោយក្នុងរដូវកាលថ្មីនេះរូបគេបង្ហាញខ្លួនបាន១៥ប្រកួត ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៣ដង ដែលជាហេតុធ្វើអោយលោក Lampard មានបំណងចង់រក្សាទុករូបគេ។

លោក Lampard បាននិយាយថា៖

"ខ្ញុំមិនអាចលូកដៃក្នុងរឿងលុយកាក់របស់ក្លិបបាននោះទេ រឿងនេះវាអាស្រ័យទៅលើក្លិប ប៉ុន្តែដូចអ្នករាល់គ្នាបានឃើញហើយថាខ្ញុំជឿជាក់លើគាត់ (Willian) ហើយខ្ញុំពេញចិត្តនឹងឃើញគាត់ស្នាក់នៅក្លិបមួយនេះ។"

លោក Lampard និង Willian 
លោក Lampard និង Willian 

យោងតាមកាសែត Daily Mirror បានអោយដឹងថាក្លិប Juventus និង Barcelona នឹងបើកកិច្ចពិភាក្សាជាមួយនឹងក្លិប Chelsea ជុំវិញការចរចាយកកីឡាករ​ Willian នាខែមករាខាងមុខនេះ។

គួររម្លឹកផងដែរថាកីឡាករ Willian បានចាកចេញពីក្លិប Anzhi មកចូលរួមជាមួយនឹងក្លិបតោខៀវ ​Chelsea ក្នុងឆ្នាំ២០១៣ ជាមួយនឹងតម្លៃផ្ទេរ៣៥,៥លានអឺរ៉ូ (ឬប្រហែល៣៩លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន៣០៧ប្រកួត ស៊ុតបញ្ចូលទីបាន៥៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន៥៦ដង។ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏ជាចំណែកមួយដ៏សំខាន់ក្នុងការជួយក្លិប Chelsea លើកពាន Premier League ចំនួន២ដង និង ពាន Europa League ១ដង៕

ប្រភព៖ Dailystar

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T